លោកហែមដារិទ្ធិអភិបាលខណ្ឌពោធិ៍សែនជ័យ កំពុងរក្សាទុកបនល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ ក្នុងសង្កាត់កាកាប១ - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


លោកហែមដារិទ្ធិអភិបាលខណ្ឌពោធិ៍សែនជ័យ កំពុងរក្សាទុកបនល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ ក្នុងសង្កាត់កាកាប១


​      ភ្នំពេញ: តាមប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិ កាកាប១ ជាច្រើននាក់បានរាយការណ៍ឲ្យយើងដឹងថា នៅ ក្នុងភូមិរបស់ពួកគាត់បច្ចុប្បន្ន មានទីតាំងបនល្បែងភ្នាល់ចាក់បាល់ ស៊ីសង តាមប្រព័ន្ធអនឡាញ អត់ច្បាប់មួយកន្លែង ស្ថិតនៅចំណុចផ្ទះលេខ 45 N5 ផ្លូវអង្គតាមិញ ក្នុងភូមិ ត្រពាំង ល្វា១ សង្កាត់កាកាប ១ ខណ្ឌ ពោធិ៍សែនជ័យ គេកំពុងបើកលេងយ៉ាងអាណាធិប្បតេយ្យមិនដែលឃើញ សមត្ថកិច្ចអាជ្ញាធរ ថ្នាក់ណារបស់ខណ្ឌពោធិ៍សែនជ័យ ចេញមុខ បង្ក្រាបម្ដងណាឡើយ បើកលេង 24 ម៉ោងលើ 24 ម៉ោងយ៉ាងរលូន ។



ប្រភពខាងលើដដែល ឲ្យយើងបានដឹងទៀតថា ពួកគាត់នាំគ្នាដាក់ការសង្ស័យ ទៅលើលោកហែមដារិទ្ធិ អភិបាល ខណ្ឌពោធិ៍សែនជ័យ នឹងក៏ដូច លោកម៉នវុទ្ធី មេប៉ូលីសខណ្ឌពោធ៍សែនជ័យ កំពុងរួមគំនិត គ្នា រក្សាទុក បើកដៃ ឲ្យមានបនល្បែងភ្នាល់ ចាក់បាល់ ស៊ីសងតាមប្រព័ន្ធអនឡាញ លេងបានយ៉ាងរលូនបែបហ្នឹង ទើបអត់ចេញមុខមកបង្ក្រាបសោះ។

ប្រភពប្រជាពលរដ្ឋ រស់នៅម្ដុំផ្ទះបនល្បែងភ្នាល់ ចាក់បាល់ ស៊ីសងតាមប្រព័ន្ធអនឡាញ អត់ច្បាប់ ក៏ដូចជាប្រជាពលរដ្ឋទូទៅ នៅក្នុងសង្កាត់កាកាប 1 ខណ្ឌពោធិ៍សែនជ័យ ទាំងមូល សុំសំណូមពរ ដល់ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តមសថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ មេត្តាជួយត្រួតពិនិត្យ ដល់មន្ត្រីស្ថិតក្រោមឱវាទ ដែលមិនប្រក្រតី កំពុងរក្សាទុកបើកដៃ  ឲ្យមានបនល្បែងទីតាំងចាក់បាល់ ស៊ីសងតាមប្រព័ន្ធអនឡាញ ខាងលើ កើតមានជាយូរមកហើយ នៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន មេត្តាជួយចាត់វិធានការ ចុះបង្ក្រាបដល់សំបុកបនល្បែងអនឡាញខាងលើ នោះឲ្យមានប្រសិទ្ធភាពផង។

ដើម្បីជាប្រយោជន៍កាត់បន្ថយ នៅ អំពើហិង្សាក្នុងគ្រួសារ និងក៏ដូចជា កើតមានចោរលួចប្លន់  ចោរលួច ក្នុងសង្គមជាតិ ជាពិ សេសលោក ហែមដារិទ្ធអភិបាលពោធិ៍ សែនជ័យ និង​ ក៏ដូច លោកម៉ម វុទ្ធី អធិការពៅធិ៍សែនជ័យ  កំពុងយកជើងជាន់ឈ្លីបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ នូវ  ៣កំុ!  ៣ការពារ ! ​ នេះយ៉ាង គឃ្លើន ។

Post Bottom Ad


Home Pages