លោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលជួយដុសក្អែលលោក រស់ គឹម ធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរីផង

    

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួយ ដុសក្អែលលោក រស់ គឹមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរីផង កំពុងទទួលរងនូវការរិះគន់ឥតសំចៃចំៗ ពីមន្ត្រីរាជការស្ថិតក្រោមឱវាទខ្លួន មិនពេញចិត្តរាល់ ទង្វើនៃការដឹកនាំអង្គភាព។

យោងតាមសេចក្តីរាយការណ៍ចេញពីប្រភពមន្ត្រីរាជការបម្រើការ ក្នុងមន្ទីរសាធារណៈ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរីបានបញ្ជាក់ឱ្យយើងដឹងថា លោក រស់ គឹមធម៌ បានប្រកាស ចូលកាន់មុខតំណែង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគីរីនៅថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩គិតមកទល់ពេលនេះមានអាយុកាលជាង ៣ឆ្នាំហើយ។

ប្រភពដដែលខាងលើ ក៏បានបញ្ជាក់បន្តឱ្យដឹងទៀតថា ចាប់តាំងពីលោក រស់ គឺមធន បានឡើងកាន់អំណាចជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគីរីមក ខ ណាក៏ដូចខែណា និងឆ្នាំណាក៏ដូចឆ្នាំណា នៅពេលថ្ងៃ គេមិនដែលឃើញមុខលោក រស់ គឹមធន មានមុខមកធ្វើការម្ដងណាឡើយ។ ប៉ុន្តែគេបានឃើញលោក រស់ គឺមធន ប្រធាន មន្ទីររូបនេះ ចូលមកក្នុងមន្ទីរតែនៅពេលយប់ ដើម្បីមកស៊ីញ៉ូឯកសារតប៉ុណ្ណោះ ហើយ មេឃភ្លឺមិនទាន់ផងក៏ត្រឡប់នៅផ្ទះវិញបាត់ស្រម៉ាល។ និងនៅក្នុងរយៈពេលជាង ០៣ឆ្នាំ នេះដែរ ចំពោះការងារប្រជុំក្នុងមន្ទីរវិញ គឺប្រជុំបានតែ ៥ដងគត់ និងក៏ដូចជារាល់ផែនការ ការងារក្នុងមន្ទីរមុននឹង អនុវត្តលោក រស់ គឺមធម៌ មិនដែលបានមកប្រជុំផ្សព្វផ្សាយដោយ ផ្ទាល់ម្ដងណាទេ គឺបញ្ហាតែតាមទូរស័ព្ទមកពីផ្ទះលោកក្នុងខេត្តកំពង់ចាមរហូត។

ប្រភពពីមន្ទីររាជការ ក្នុងមន្ទីខាងលើដដែលបានឱ្យដឹងទៀតថា នៅក្នុងរយៈពេលជា ៣ឆ្នាំ ក្រោមការកាន់អំណាចរបស់លោក រស់ គីមធន ជាប្រធានមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តមណ្ឌលគីរី នេះដែរ ចំពោះការងារកសាងអង្គភាពវិញ គឺធ្លាក់ដល់ចំណុចសូន្យ។ ជាក់ស្តែងបច្ចុប្បន្ននេះ មន្ត្រីរាជការក្នុងមន្ទីរកំពុងជួបប្រទះការលំបាកក្នុងរដូវវស្សានេះ ដូចជា ដំបូលអគារ លិចធ្លុះធ្លាយពិបាកអង្គុយធ្វើការជ្រាបទឹក ឯកសារ និងក៏ដូចជាខ្វះខាតសម្ភារៈ ប្រើប្រាស់ការងារ ជំនាញ។ល។ បើទោះបីមន្ត្រីរាជការក្រោមឱវាទខិតខំរាយការណ៍ពីបញ្ហា លំបាក ខ្វះខាតជូន លោក រស់ គឹមធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត មណ្ឌលគិរី យ៉ាងណាក៏ដោយលោក រស់ គឹមធន មិនដែលយកត្រចៀកស្តាប់ យកភ្នែកមើល ផង និងចំណាយថវិកាដោះស្រាយអ្វីឡើយ។ ជាក់ស្ដែងទៀត ដូចជាងដងទង់ជាតិពីរដើម នៅមុខមន្ទីរត្រូវចេះស៊ីបាក់ខូចបច្ចុប្បន្នដងទង់ជាតិទាំងពីរនោះដាក់ជំនួសដោយដើមឬ ស្សី។

ប្រភពព័ត៌មានពីមន្ត្រីរាជការខាងលើ ក៏បានបង្ហើបឱ្យយើងដឹងទៀតថា រាល់លុយ គម្រោងប្រចាំឆ្នាំ ដែលក្រសួងផ្តល់ឱ្យសម្រាប់កសាងផ្លូវ និងថែទាំផ្លូវក្នុងរយៈពេលជាង៣ឆ្នាំ នេះដែរ លោក រស់ គឹមធន តែងទៅរត់ការស្ងាត់ៗតែម្នាក់ឯងគត់ ហើយបានលុយមកក៏ចាយ តែម្នាក់ឯងគត់ គ្មានតម្លាភាព និងមិនដែលឃើញយកលុយមកដាក់ក្នុងទូរដែកគណនេយ្យ របស់មន្ទីរម្តងណាឡើយ។ ដល់ពេលបំណាច់ឆ្នាំលោក រស់ គឹមធន អាងអំណាចជាប្រធាន

មន្ទីរក៏បញ្ជាឱ្យគណនេយ្យរៀបចំគម្រោងបិទបញ្ជីចំណាយ ជូនក្រសួងយ៉ាងរលូនល្អឥតខ្ចោះ តែម្ដង និងឮសូរថា មានខ្នងបង្អែកធំនៅក្នុងជួររដ្ឋាភិបាល ទើបមិនញញើត និងការអនុវត្ត នូវកំហុសឆ្គង។

ចំពោះបញ្ហាខាងលើនេះ សូមឱ្យលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន - ស៊ុន ចាន់ថុល មិនគួរមើលរំលងពីសកម្មភាពជុំវិញនៃការដឹកនាំមានភាពមិន ប្រក្រតីរបស់លោក រស់ គឹមធ ប្រធានមន្ទីរសាធាណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី នោះទេ។

ក្នុងខណៈនេះដែរ មន្ត្រីរាជការទាំងអស់នៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី សុំសំណូមពរដល់លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹក ជញ្ជូន ស៊ុន ចាន់ថុល មេត្តាជួយដុសក្អែលលោក រស់ គឺមធន ប្រធានមន្ទីរសាធាណការ និង ដឹកជញ្ជូន ខេត្តមណ្ឌលគិរី ឱ្យភ្ញាក់ពីដំណេកផង។ ដើម្បីចៀសវៀងកុំឱ្យមានការប៉ះពាល់ ដល់អារម្មណ៍មិនល្អ ជាមួយនឹងមន្ត្រីរាជការក្រោមឱវាទជាមួយនិងថ្នាក់ដឹកនាំមន្ទីរបន្តទៀត។


Post a Comment

0 Comments