-->

លោក កៀង ល័ក្ខ ចៅហ្វាយខណ្ឌចំការមន និងលោក យិន សាន មេប៉ូលីសខណ្ឌចំការមន ជួយបង្ក្រាបល្បែងស៊ីសងហ្គេមបាញ់ត្រី និង សំបុកខារ៉ាអូខបង្កប់សេវាកម្មគ្រឿងញៀននៅជាន់ទី ៤ ផ្សារបឹងត្របែក ផ្លាហ្សាផង

      

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋអ្នកញៀនល្បែង និងក៏ដូចពីស្រទាប់យុវវ័យ ដែលធ្លាប់ចេញចូលលេងទីនោះញឹកញាប់ បានបញ្ជាក់ឱ្យយើងដឹងថា នៅជាន់ទី ៤ ផ្សារបឹង ត្របែកផ្លាហ្សាពួកគាត់បានពិនិត្យឃើញ កំពុងលួចបង្កប់បើកលេងល្បែងស៊ីសងហ្គេមបាញ់ ត្រីនិងមានល្បែងស៊ីសងតាមប្រព័ន្ធអនឡាញជាច្រើនប្រភេទទៀត មានលក្ខណៈទ្រុងទ្រាយធំ។

ប្រភពដដែលខាងលើ បានបញ្ជាក់ឱ្យយើងដឹងបន្ថែមទៀតថា នៅជាន់ទី៤ ផ្សារបឹង ត្របែកផ្លាហ្សានេះដែរក៏មានបើកបនខារ៉ាអូខេ ដែលចូលទៅលេងកំសាន្តសុទ្ធតែស្រទាប់យុវវ័យ ដែលកំពុងនៅសិក្សា ហើយទីតាំងនេះកំពុងលួចបង្កប់បម្រើសេវាកម្មគ្រឿងញៀន ប្រភេទ ថ្នាំ ក្រវីក្បាល (K) ដែលកំពុងពង្វក់ស្មារតីបំផ្លាញដល់អនាគតស្រទាប់យុវវ័យ។ ហើយទីតាំងនេះ គេបើកប្រព្រឹត្តិរកស៊ី ២៤ម៉ោង លើ ២៤ម៉ោង ដោយឥតកោតញញើតនឹងច្បាប់។

ប្រជាពលរដ្ឋនៅក្នុងសង្កាត់បឹងត្របែងក៏ដូចជាប្រជាពលរដ្ឋទូទៅនៅក្នុងខណ្ឌចំការមន កើតមានរឿងមិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះបនល្បែងស៊ីសងហ្គេមបាញ់ត្រី និង បនខារ៉ាអូខេ ដែលកំពុងបម្រើសេវាកម្មគ្រឿងញៀននៅជាន់ទី ៤ ផ្សារបឹងត្របែកផ្លាហ្សាកំពុង បង្កើតឱ្យមានសកម្មភាពចោរលួច ចោរប្លន់ ចៅឆក់ និងអំពើហិង្សាក្នុងគ្រួសារពិសេសទីតាំងនេះ កំពុងបំផ្លាញដល់អនាគតកូនៗរបស់ពួកគាត់ដែលកំពុងពេញវ័យសិក្សា។

ដោយសង្ខេបខ្លី ចំពោះបញ្ហាខាងលើនេះ ប្រជាពលរដ្ឋទូទៅរស់នៅក្នុងខណ្ឌចំការមន សូមសំណូមពរដល់លោក កៀន ល័ក្ខ ចៅហ្វាយខណ្ឌចំការមន និងក៏ដូចជាលោក យិន សាន មេប៉ូលីសខណ្ឌចំការមន មេត្តាជួយចាត់មន្ត្រីពាក់ព័ន្ធក្រោមឱវាទ ចុះទៅពិនិត្យជាក់ ស្តែងដល់ទីតាំងខាងលើ ដើម្បីឈានដល់មានចំណាត់ការបង្ក្រាបតាមផ្លូវច្បាប់ផងទាន៕

Post a Comment

0 Comments