-->

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក ឃួង ស្រេង ជួយដុសក្អែលដល់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈ ការនិងដឹកជញ្ជូន រាជធានីភ្នំពេញផង

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និង លោក ឃួង ស្រេង ចៅហ្វាយក្រុងភ្នំពេញ ជួយដុសក្អែលដល់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដែលល្បីជាយូរមកហើយ អំពីករណីកំពុងតែ បណ្តែត បណ្ដោយបើកដៃលាក់បាំងឱ្យមានក្រុមមនុស្សជាច្រើននាក់ ដែលមិនមែនជា បុគ្គលិកក្របខណ្ឌស្របច្បាប់របស់មន្ទីរបានចូលមករកស៊ីខុសច្បាប់ រត់ឯកសារពាក់ព័ន្ធផ្សេ ងៗ អានាធិប្បតេយ្យយ៉ាងពេញបន្ទុក នៅក្នុងអង្គភាពចុះបញ្ជីយានយន្តប្បករណ៍ និងត្រាក់ទ័រ និងនៅក្នុង ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសផងដែរ ឡើងដុះស្លែជាយូរមកហើយ។

បើយោងតាមសេចក្ដីរាយការណ៍ពីរាជការម្នាក់ដែលមិនពេញចិត្ត សុំមិនបញ្ចេញ ឈោ្មះបំរើការងារនៅក្នុងមន្ទីរបានបង្ហើបឱ្យយើងដឹងថា សព្វថ្ងៃនេះពួកអ្នកប្រកបរបររកស៊ី ខុសច្បាប់ រត់ការឯកសារ ឬហៅថា អ្នកគួកជេឯកសារនៅក្នុងអង្គភាពចុះបញ្ជីយានយន្ត ប្បក រណ៍ និងត្រាក់ទ័រ គឺសុទ្ធសឹងជាសាច់ឈាមកូន និងក្មួយរបស់មន្ត្រីរាជការ នៅក្នុងអង្គភាពចុះ បញ្ជីយានយន្តប្បករណ៍ និងត្រាក់ទ័រទាំងអស់។ ហើយពួករត់ការឯកសារទាំងអស់នោះ មន្ទីរគ្មាន តម្រូវឱ្យមានឯកសារ ឬប្រវត្តិរូបតម្កល់ទុកនៅក្នុងមន្ទីរ ឬអង្គភាពឡើយ ដើម្បីទុកបង្ការនៅ ពេលណាមានបញ្ហាអ្វីកើតឡើងទេ។

ប្រភពខាងលើក៏បានបន្តឱ្យដឹងទៀតថា ចំពោះពួកអ្នករកស៊ីខុសច្បាប់រត់ឯកសារ នៅ ក្នុងអង្គភាពខាងលើ កន្លងមកក៏ដូចនៅបច្ចុប្បន្ននេះ នៅពេលប្រជាពលរដ្ឋមកធ្វើឯកសារ ស្លាកលេខ ប័ណ្ណបើកបរ ឬឯកសារផ្សេងៗ យកលុយពួកគាត់ហើយគេចខ្លួនបាត់ស្រមោល ទទួលរងគ្រោះជាច្រើននាក់ផងដែរ។ ទោះបីមន្ទីរបានបិទសេចក្តីជូនដំណឹងឱ្យប្រជាពលរដ្ឋ មកធ្វើស្លាកលេខ ឬបែបបទផ្សេងៗ ចូលមកទាក់ទងដល់មន្ត្រីផ្ទាល់នៅនឹងកន្លែងពិតមែន ប៉ុន្តែពលរដ្ឋមួយចំនួនធំគាត់មិនបានមើល ឬចាប់អារម្មណ៍ទីកន្លែងបិទសេចក្តីជូនដំណឹងនៅ ឯណាទេ។ បើអាចសុំដាក់មេក្រូប្រកាសបំពងសំឡេងឱ្យឮៗបន្ថែមទៀត ដើម្បីកុំឱ្យជនខិល ខូចឆ្លៀតឱកាសបានកាន់តែល្អប្រសើរ។


ប្រភពដដែលខាងលើ ក៏បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ពពួករកស៊ីខុសច្បាប់រត់ការ ឯកសារនៅក្នុងអង្គភាពខាងលើនេះ បានបង្កនូវភាពរញ៉េរញគ្មានសណ្ដាប់ធ្នាប់នៅពេល ឃើញប្រជាពលរដ្ឋមកធ្វើស្លាកលេខ ឬឯកសារផ្សេងៗនៅអង្គភាពខាងលើ ពួកគេតែងរត់ទៅ ដណ្តើមម៉ូយយ៉ាងពពាក់ពពូនដូចជាមិនមែនអង្គភាពរដ្ឋអីចឹង។ ហើយលើសពីនេះទៀត ពួករកស៊ីខុសច្បាប់គួកជេរឯកសារទាំងនោះ ជាអ្នកកំណត់កេងកាប់តម្លៃសេវាកម្មពីប្រជា ពលរដ្ឋដែលមកបំពេញកាតព្វកិច្ចឯកសារផ្សេងៗ នៅអង្គភាពខាងលើស្រេចតែអំពើចិត្ត ថ្លៃ ជាងតម្លៃរដ្ឋកំណត់ទ្វេរដង ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋមានផលប៉ះពាល់ដល់ការ ចំណាយអស់ថវិកាច្រើនលើសលុប។


ចំពោះបញ្ហាខាងលើនេះ មហាជនទូទៅរស់នៅក្នុងរាជធានីភ្នំពេញមួយចំនួនធំ បាន សម្ដែងនូវការមិនពេញចិត្ត និងនាំគ្នាចោទប្រកាន់ និងរិះគន់ចំៗ ទៅលើលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងតែបណ្ដែតបណ្ដោយ លាក់កំបាំងបើកដៃឱ្យមានពួករកស៊ីខុសច្បាប់ រត់ការឯកសារដូចជា ស្លាកលេខ និងប័ណ្ណ សម្គាល់យានយន្ត និងឈៀកយានយន្ត អាណាធិប្បតេយ្យពួនសំងំនៅក្នុងអង្គភាពចុះបញ្ជី យានយន្តជាអង្គភាពស្ថិតក្រោមការងគ្រប់គ្រងរបស់ខ្លួន ឡើងដុះស្លែជាយូរមកហើយ បែប ជញ្ជក់ឈាមប្រជាពលរដ្ឋស្លូតត្រង់ដែលនាំឱ្យមានការអាក់អន់ចិត្ត ថ្នាំងថ្នាក់ដល់រាជរដ្ឋាភិបាលទៀតផង ដោយសារពួករកស៊ីខុសច្បាប់ទាំងអស់នោះ។

ទន្ទឹមនេះប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ សូមអំពាវនាវដល់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក៏ដូចជាលោក ឃួង ស្រេង ចៅហ្វាយក្រុងភ្នំពេញ មិនត្រូវមើលរំលងនូវភាពមិនប្រក្រតីជុំវិញ នៃការដឹកនាំ របស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជួយដុះ ក្អែលឱ្យលោក សាំ ពិសិដ្ឋ ក្រោកពីតំណេកផងទាន៕



Post a Comment

0 Comments