លិខិតសំណូមពរមិត្តអ្នកអាន
តាមរយៈនៃអង្គភាពសារព័ត៌មាន គេហទំព័រ ស្ថាបនាជាតិខ្មែរញូស៍ ពីលិខិតមិត្តអ្នកអាន សូមគោរពរាយការណ៍ជូន ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អំពីករណីមានទីតាំងខារ៉ាអូខេ (KTV) ១កន្លែងជារបស់ជនជាតិចិន ដែលបំពាក់ផ្លាកយីហោឈ្មោះ (ថាំង ហ៊ួយក្លិប) ស្ថិតនៅផ្លូវលេខ១០៣ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ដោយកាលពីនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ថ្មីៗនេះពួកខ្ញុំបាទមានគ្នាចំនួន ៤នាក់ សុំមិនបញ្ចេញឈ្មោះ បាននាំគ្នាចូលទៅកំសាន្តលេងដូចគេដូចឯងដែរស្រាប់តែមួយស្របក់ក្រោយមកពួកខ្ញុំបាទក៏បានសង្កេតឃើញនៅក្នុងក្លិបនេះមិនត្រឹមតែបម្រើសេវាកម្មខារ៉ាអូខេនោះទេ គឺថែមទាំងមានលួចបង្កប់បម្រើសេវាកម្មប្រើប្រាស់ - ចែកចាយគ្រឿងញៀន និងព្រមទាំងមានលួចបង្កប់បើកបនល្បែងស៊ីសងហ្គេមបាញ់ត្រី និងមានល្បែងស៊ីសងតាមប្រព័ន្ធអនឡាញជាច្រើនប្រភេទទៀត ដំណើរការយ៉ាងអាណាធិប- តេយ្យមានលក្ខណៈទ្រុងទ្រាយធំជាយូរមកហើយ មិនកោតញញើតនឹងច្បាប់សោះ ។
0 Comments