ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលខេត្តកំពត​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ​ ស្តីពីបញ្ហារុះរេីសំណង់​និងបេីកផ្លូវមាត់ព្រែក - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលខេត្តកំពត​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ​ ស្តីពីបញ្ហារុះរេីសំណង់​និងបេីកផ្លូវមាត់ព្រែក

 ព្រឹកថ្ងៃទី៩​ ខែមករា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលខេត្តកំពត​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ​ ស្តីពីបញ្ហារុះរេីសំណង់​និងបេីកផ្លូវមាត់ព្រែកចាប់ពីគល់ស្ពានចាស់ដល់ស្ពានថ្មីត្រេីយខាងលិច​ និងចុះដល់ទីតាំងជាក់ស្ដែង​ ជាមួយប្រជាពលរដ្ឋចំនួន៣៥គ្រួសារ​ ដេីម្បីកំណត់យកទំហំទីតាំងរុះរេីដេីម្បីរៀបចំសោភណភាពបន្ថែមទៀត​ ក្នុងភូមិទ្វីខាងជេីង​ សង្កាត់អណ្តូងខ្មែរ​ ក្រុងកំពត​ ។



នៅក្នុងថ្ងៃដដែលឯកឧត្តម​ ក៏បានបន្តចុះដល់ទីតាំងដេីម្បីរៀបចំផ្សារលក់គ្រឿងសមុទ្រ​ នៅលេីស្ពានចាស់ក្បាលរមាស​ក្នុង​ស្រុកទឹកឈូ​ ខេត្តកំពត៕





Post Bottom Ad


Home Pages