នាយករដ្ឋមន្ត្រីទាំងពីរពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែន - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


នាយករដ្ឋមន្ត្រីទាំងពីរពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែន

 




នៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសថៃ និងកម្ពុជា ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអពីការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាម​អនឡាញ និងការលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ យោងតាមការធ្វើសេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្ត្រីទាំងពីរ។

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ បានធ្វើសេចក្តីថ្លែងការណ៍រួម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥​ អំឡុងពិធីចុះហត្ថលេខាលើឯកសារចំនួន៧ លោកទាំងពីរក៏លើកឡើងថា ក្នុងជំនួបនេះក៏បានពិភាក្សាអពីការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមតាមអនឡាញ និងការលុបបំបាត់​បណ្តាញឧក្រិដ្ឋកម្មនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ហើយបានបង្ហាញពីចំណងមិត្តភាពដ៏យូរអង្វែង និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផងដែរ។

លោក ហ៊ុន ម៉ាណែត បានថ្លែងថា លោកសូមអរគុណនូវគោលនយោបាយការបរទេសថៃ ដែលមិនអនុញ្ញាតឲ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តគោលការណ៍នេះដូចគ្នា

 លោនាយករដ្ឋមន្ត្រីលើកឡើងថា៖ «ចំពោះវិស័យសន្តិសុខ យើងបានឯកភាពគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការបង្ការបន្ថែមដែលមានស្រាប់ ក្នុងនោះក៏រួមមាន ការចែករំលែកព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែ​ន ដូចជា​ ការឆបោកតាមបច្ចេកវិទ្យា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការជួញដូរមនុស្ស និងការរត់ពន្ធទំនិញខុសច្បាប់»

លោក ហ៊ុន ម៉ាណែត បានបន្តថា ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាមួយចំនួនក្នុងតំបន់អាស៊ានផងដែរ ដូចជា បានជំរុញប្រទេសទីម័រ ដើម្បីចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្នុងឆ្នាំនេះ និងជួយសម្របសម្រួលប្រទេស អាស៊ាន ក្នុងការជួយប្រទេសភូមា។



ជាមួយគ្នានេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រីថៃ ក៏បានមានប្រសាសន៍ថា លោកស្រីស្វាគមន៍សម្រាប់ការបើកអគ្គកុងស៊ុលប្រចាំនៅខេត្តសៀមរាបរបស់ថៃ និងការត្រៀមបើកអគ្គកុងស៊ុលកម្ពុជាក្នុងតំបន់សុងខ្លា ប្រទេសថៃ ហើយប្រទេសទាំងពីរនឹងពង្រឹងបន្ថែមសម្រាប់វិស័យសន្តិសុខសម្រាប់ប្រទេសទាំងពីរ។

«យើងនឹងពង្រឹងភាពជាដៃគូខាងផ្នែកសន្តិសុខ យើងឯកភាព និងជំរុញនូវកិច្ចសហប្រតិបត្តិការ​វិស័យយោធាឱ្យកាន់តែជិតស្និទ្ធនូវគ្រប់កម្រិតដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាព នៅតាមតំបន់ព្រំដែនរួម»។ លោកស្រីបន្តថា៖ «ខ្ញុំក៏បា​នថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ាណែត ចំពោះភាពជាដៃគូដ៏រឹងមាំរវាងកងកម្លាំងនគរបាលក្នុងការប្រឆាំងនឹងអំពើឆបោកតាមអនឡាញ ហើយនឹងបន្តសហការដើម្បីលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មនេះឱ្យអស់ពីតំបន់ព្រំដែនកម្ពុជា-ថៃ»

លោកស្រី ផែថងថាន ក៏បានបន្ថែមថា ប្រទេសទាំងពីរនឹងបង្កើនទំហំពាណិជ្ជកម្មពី១០ពាន់លានដុលារ ទៅ១៥ពាន់លានដុលារអាមេរិកនៅឆ្នាំ២០២៧។

មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើឯកសារចំនួន៧ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ រួមមាន៖ ១) កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ កម្លាំងពលកម្ម ២) អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ៣) អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងបរិស្ថាននៃប្រទេសកម្ពុជា និងក្រសួងធនធានធម្មជាតិ និង បរិស្ថាន នៃប្រទេសថៃ ស្ដីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន ៤) កិច្ចព្រមព្រៀង ស្ដីពី ការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន) ៥) កិច្ចព្រមព្រៀង ស្តីពីការសាងសង់ ស្ពានព្រំដែនផ្សារព្រំ-បានផាកាត ៦)កំណត់​ហេតុ​ស្ដីពីការផ្តល់ជំនួយ បច្ចេកទេសលើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៥៧ (បាត់ដំបង-ច្រកទ្វារ អន្តរជាតិព្រំ) ៧) ការចុះលិខិតប្ដូរសារ ស្តីពី គម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ។

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២៣ ខែមេសានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ហើយត្រូវបានទទួលបដិសណ្ឋារកិច្ចដោយ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាព។

ទស្សនកិច្ចរបស់​នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា ដែល​ស្របពេលប្រទេសទាំង២ ​ប្រារព្ធខួប​ទី​៧៥ នៃទំនាក់ទំនងការទូតនេះ ត្រូវបានក្រសួងការបរទេសកម្ពុជា ចាត់ទុកថា នឹង​​ពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរប្រទេស។

អំឡុងទស្សនកិច្ចនេះ លោកស្រី ផែថងថាន និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ នាយករដ្ឋមន្ត្រីថៃ ក៏នឹងមានជំនួបសម្តែងការគួរសមជាមួយ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។

សូមរំលឹកថា នៅដើមខែមីនា រដ្ឋាភិបាល​ថៃកំពុង​សិក្សា​ពីលទ្ធភាព​សាងសង់​ជញ្ជាំងព្រំដែន​ជាមួយ​កម្ពុជា ​ដោយបញ្ជាក់​ថា​ដើម្បី​ការពារ​ការ​លួច​ឆ្លងដែន​ខុស​ច្បាប់ ខណៈភាគីកម្ពុជា​ថា​មិន​ទាន់​បានទទួល​ព័ត៌មាន​ផ្លូវ​ការណា​មួយ​នៅ​ឡើយ​។

នៅពាក់កណ្តាលខែកុម្ភៈ អាជ្ញាធរថៃបានកាត់ផ្តាច់សេវាទូរគមនាគមន៍ឆ្លងដែនទៅកាន់ទីតាំងឆបោកតាមអនឡាញដែលសង្ស័យថានៅក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។

ក្នុងពេលថ្មីៗនេះ អាជ្ញាធរកម្ពុជាក៏បាន​បង្ក្រាបសកម្មភាពប្រតិបត្តិការឆបោកតាមអនឡាញបានជាច្រើនកន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងចាប់បានជនប្រព្រឹត្តជាច្រើននាក់ និងសង្គ្រោះបានជនរងគ្រោះរាប់រយនាក់ផងដែរ៕

Post Bottom Ad


Home Pages