ក្រសួងមហាផ្ទៃបបណ្តេញនាយកកាសែត Angkor Today ចេញពីកម្ពុជារឿងផ្សាយព័ត៍មានថាកម្ពុជាលក់វ៉ាក់សាំង - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


ក្រសួងមហាផ្ទៃបបណ្តេញនាយកកាសែត Angkor Today ចេញពីកម្ពុជារឿងផ្សាយព័ត៍មានថាកម្ពុជាលក់វ៉ាក់សាំង

 ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានចេញប្រកាសបណ្តេញនាយកសារព័ត៌មាន Angkor Today (អង្គរ ធូដេ) ចេញពីប្រទេសកម្ពុជាទៅប្រទេសដើមវិញ និងហាមឃាត់ចូលប្រទេសកម្ពុជាជាថ្មី។ ការប្រកាសបណ្តេញចេញនេះ បានធ្វើឡើងបន្ទាប់ពីនាយកសារព័ត៌មាន Angkor Today បានផ្សព្វផ្សាយព័ត៍មានមិនពិត និងញុះញង់ថា កម្ពុជាលក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។



លោក SHEN KAIDONG ភេទប្រុស កើតថ្ងៃទី២២-១២-១៩៦៩ ជនជាតិចិន មុខរបរនិពន្ធនាយក កាសែតអង្គរធូដេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ពាក់ព័ន្ធនឹងករណីផ្សព្វផ្សាយពត៌មាននៅលើគណនី វីឆាត ឈ្មោះអង្គរធូដេ ដែលមានខ្លឹមសារថា “ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ត្រូវចំណាយថវិការចំនួន១២០ដុល្លារ៕



អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានប្រាប់រស្មីកម្ពុជាថា កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងមូលដ្ឋាន ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះទៅចំនុចផ្ទះវីឡាជួល ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប នាំខ្លួនជនជាតិចិន ម្នាក់ឈ្មោះ SHEN KAIDONG ភេទប្រុស កើតថ្ងៃទី២២-១២-១៩៦៩ មុខរបរនិពន្ធនាយក កាសែតអង្គរធូដេ មកសាកសួរពាក់ព័ន្ធនឹងករណីផ្សព្វផ្សាយពត៌មាននៅលើគណនី វីឆាត ឈ្មោះអង្គរធូដេ ដែលមានខ្លឹមសារថា ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ត្រូវចំណាយថវិការចំនួន១២០ដុល្លារ។
ចំណែកនាយឧត្តមសេនីយ៍ ឆាយ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាថា ការចាប់ខ្លួននាយកសារព័ត៌មាន Angkor Today បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងខេត្តសៀមរាប។ ដោយលោកបានបញ្ជាក់ថា “រឿងធំបំផុតគឺសារព័ត៌មាន Angkor Today បានផ្សាយចេញទៅក្រៅប្រទេសតាមប្រព័ន្ធព័ត៍មានជាភាសាចិនតាមអនឡាញ ដោយចែកចាយតៗគ្នាថា នៅកម្ពុជាយើងជំនួយវ៉ាក់សាំងរបស់ចិនត្រូវបានមានលក់។
នាយឧត្តមសេនីយ៍ ឆាយ ស៊ីណារិទ្ធ បានបញ្ជាក់ថា “បើយើងពិនិត្យមើលរឿងនេះជាបញ្ហាមួយដែលជាអំពើមួយបង្ខូចកិត្តិយសដល់កម្ពុជាខ្លាំងណាស់ ធ្វើឲ្យប៉ះពាល់ដល់នយោបាយរបស់រាជរដ្ឋាភិបាលផង ធ្វើឲ្យម្ចាស់ជំនួយមិនសប្បាយចិត្ត ហើយប្រជាពលរដ្ឋក៏មិនសប្បាយចិត្តដែរ។ នេះជាអំពើញុះញង់មួយធ្ងន់ធ្ងរ”។
រីឯលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងសុខាភិបាលបានបដិសេធច្រានចោលចំពោះការផ្សាយព័ត៍មានរបស់សារព័ត៍មាន Angkor Times ដែលបានចុះផ្សាយមិនត្រឹមត្រូវ។ ហើយការចាក់វ៉ាក់សាំងដែលជាជំនួយរបស់ចិននេះ គឺមិនមានការយកលុយនោះទេ។ “រឿងថា ក្រសួងសុខាភិបាលបានយកវ៉ាកសាំងនេះទៅចាក់លក់នៅមន្ទីរពេទ្យកាលម៉ែត្រ សូមច្រានចោលទាំងស្រុង និងសូមថ្កោលទោសចំពោះជនដែលបំពុលសង្គម ប្រឌិតបង្កើតព័ត៍មានមិនពិតនេះឡើង ព្រោះយើងមិនមានឲ្យអ្នកដែលទៅចាក់វ៉ាក់សាំងបង់ប្រាក់នោះទេ ហើយក៏មិនមានវ៉ាក់សាំងណាដែលចាក់សម្រាប់យកតម្លៃនឹងដែរ ព្រោះវ៉ាក់សាំងយើងមានកម្រិត…។ ហើយមិនមានហេតុការណ៍នេះកើតឡើងទេ សូមឲ្យសារព័ត៍មាននេះកែតម្រូវជាបន្ទាន់ និងសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់លើការផ្សាយព័ត៍មានដែលមិនត្រឹមត្រូវនេះ៕




Post Bottom Ad


Home Pages