(ស្វាយរៀង)៖ យោងតាមលោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឱ្យដឹងនៅរសៀលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១នេះ ថា ក្នុងខេត្តស្វាយរៀង មានភ្ញៀវទេសចរដែលបានមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តស្វាយរៀង នាឱកាសបុណ្យបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមរយះពេល៣ថ្ងៃសរុប២,៦៩៧នាក់។
លោកបន្តថាថ្ងៃទី១២-១៣ និងទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយភ្ញៀវមកកំសាន្តតាមរមណីដ្ឋាននានាក្នុងខេត្ត ស្វាយរៀងសរុប ១.០៨០នាក់ហើយ។ភ្ញៀវមកកម្សាន្តតាមអាហារដ្ឋាន និងអាងហែលទឹក សរុបប្រមាណ ១,៦១៧នាក់ ខណៈសរុបរួម គឺមានចំនួន ២,៦៩៧ នាក់។
លោកបន្ថែមថា មន្ត្រីរបស់លោកបានបន្តចុះធ្វើការផ្សព្វផ្សាយពីវិធានសុវត្ថិភាពទេសចរណ៍ដល់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងការគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅតាមរមណីយដ្ឋានបានល្អប្រសើរផងដែរ និងពុំមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ៕