មាតុភូមិនិវត្តន៍ កងយោធាមួកខៀវកម្ពុជា លេខ៤៩៥ ពីសាធារណរដ្ឋ អាហ្វ្រិកកណ្តាល - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


មាតុភូមិនិវត្តន៍ កងយោធាមួកខៀវកម្ពុជា លេខ៤៩៥ ពីសាធារណរដ្ឋ អាហ្វ្រិកកណ្តាល

 


ភ្នំពេញៈ នៅវេលាម៉ោង ៤ និង ២០ នាទី រសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ យន្តហោះអង្គការសហ ប្រជាជាតិ ដែលដឹកកងកម្លាំងមួកខៀវកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ មកពីតំបន់បេសកកម្ម MINUSCA សាធារណរដ្ឋ អាហ្វ្រិកកណ្តាល បានចុះចត ដោយសុវត្ថិភាព នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។



កងយោធាមួកខៀវកម្ពុជា ក្នុងកងឯកភាព វិស្វកម្មសំណង់លេខ៤៩៥ បានធ្វើមាតុភូមិនិវត្តន៍ ពីតំបន់បេសកកម្ម MINUSCA នៅសាធារណរដ្ឋ អាហ្វ្រិកកណ្តាល មកដល់កម្ពុជាវិញ ដោយសុវត្ថិភាព តាមជើងយន្តហោះ របស់ អ.ស. ប នារសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីបានបញ្ចប់បេសកកម្មរបស់ អង្គការសហប្រជាជាតិ រយៈពេលមួយឆ្នាំ។



សូមបញ្ជាក់ថាៈដំណើរមាតុភូមិនិវត្តន៍ របស់កងយោធា មួកខៀវកម្ពុជា លេខ៤៩៥ ដែលមានកម្លាំងសរុប ចំនួន ២០៤ នាក់ (នារី ១០ នាក់) គឺជាកងទី៦ សម្រាប់បេសក កម្ម MINUSCA ដែលចាប់ផ្តើមធ្វើឡើង កាលពីឆ្នាំ ២០១៤ បន្ទាប់ពីកងយោធាមួកខៀវ វិស្វកម្មសំណង់ លេខ៥៧៦ ដែលជាកងប្តូរវេនទី៧ បានចេញដំណើរពីកម្ពុជា ឆ្ពោះទៅកាន់តំបន់បេសកកម្ម MINUSCA កាលពីរាត្រី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។



នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព បានអញ្ជើញទទួលស្វាគមន៍ ដំណើរមាតុភូមិនិវត្តន៍ កងយោធាមួកខៀវ ខាងលើនេះ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។



សូមបញ្ជាក់ថាៈកងយោធាមួកខៀវកម្ពុជា ដែលធ្វើមាតុភូមិនិវត្តន៍ មកពីសាធារណរដ្ឋ អាហ្វ្រិកកណ្តាល ខាងលើនេះ នឹងត្រូវស្នាក់នៅ ធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាព ពហុសាសន៍ (PKO) ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និង ១៤ ថ្ងៃ នៅតាមគេហដ្ឋានរៀងៗខ្លួន ប្រសិនបើការធ្វើចត្តាឡីស័ក នៅ PKO រយៈពេល ១៤ ថ្ងៃ ទទួលលទ្ធផលអវិជ្ជមាន៕


Post Bottom Ad


Home Pages