ព្រះសីហនុ : ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពខេត្តនព្រះសីហនុបានដឹកនាំកិច្ចប្រជុំលើវិធានការការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។កិច្ចប្រជុំនេះ ក៏មានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBKzdyQVE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--39998004a326ab1c0283a84a67b05817e823a2ef/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/C9D240FA-84F6-4890-9199-154F032.jpeg)
ឯកឧត្តម គួច ចំរើន បានកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធ ពិសេសក្រុមគ្រូពេទ្យរបស់យើងបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយម្ចាស់ការ ដឹកនាំដោះស្រាយបំពេញប្រឈមបានល្អប្រសើរ ហើយយើងត្រូវបន្តខិតខំស្រាវជ្រាវទីតាំងដែលមានការពាក់ព័ន្ធបន្ថែមទៀត។ ឯកឧត្ដមក៏បានធ្វើការណែនាំដល់ភាគីពាក់ព័ន្ធត្រៀមកម្លាំងគ្រប់គោលដៅ មន្ទីរ អង្គភាពក៏ត្រូវត្រៀមចូលរួមការបណ្តុះបណ្តាលក្នុងការគ្រប់គ្រងតាមគោលដៅផ្សេងៗទៀត។
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBKy9yQVE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--793f4ecc3b64bb76aa20eb040228d738b75369ed/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/9866D217-B2CB-4CA3-885B-47D5676.jpeg)
ទន្ទឹមនេះ គ្រូពេទ្យត្រូវកំណត់ម៉ោងធ្វើការប្រកបដោយថាមពលក្នុងការចូលរួមការងារយកសំណាកនាក់ពាក់ពន្ធក្នុងព្រឹត្តការណ៍២០កុម្ភៈ និងបង្កើនបទពិសោធន៍ រៀបចំបញ្ជីឈ្មោះ និងរបាយការណ៍ឯកភាពតាមរយ Computet ។ ពិនិត្យលទ្ធភាពពង្រីកក្រុមគ្រូពេទ្យ ព្រោះក្រុមគ្រូពេទ្យចែកជា ក្រុមព្យាបាល ក្រុមយកសំណាក និងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ។
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL0RyQVE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--349afb7c7aa8057d887e86ae871a06e7aec884cb/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/34B622CE-B2CE-49AA-AB42-7DE4539.jpeg)
ឯកឧត្តមអភិបាលខេត្ដក៏បានជំរុញឱ្យប្រើប្រាស់វិធានការអប់រំ ផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋ ប្រសិនបើមិនមានការចាំបាច់មិនត្រូវធ្វើដំណរទៅកាន់រាជធានីភ្នំពេញ ឬបណ្តាខេត្តផ្សេង ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង សហគមន៍របស់យើង ។
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL0hyQVE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--db9a53668567188cec24bc8f28232b2d863b6e26/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/75DFF4EA-A1F1-4485-970D-A23229A.jpeg)
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យខេត្តព្រះសីហនុ បានយកសំណាកអ្នកពាក់ព័ន្ធលើទីតាំងចំនួន០៦ បានចំនួន ១ ៥៦២ នាក់ ៕