ព្រះសង្ឃ និង​សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ឧបត្ថម្ភ​កងទ័ព​នៅ​ព្រំដែន - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


ព្រះសង្ឃ និង​សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ឧបត្ថម្ភ​កងទ័ព​នៅ​ព្រំដែន

 




បន្ទាយ​មាន​ជ័​យៈ ព្រះគ្រូ ប៉ោ សុខឿន ព្រះគ្រូ​ចៅអធិការ វត្ត​និមិត្ត​សុធី​រាម កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត មាន​សង្ឃដីកា នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថាៈ កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ម្សិលមិញ ព្រះអង្គ បាន​និមន្ត​ចូលរួម​ជាមួយ​លោក ស្រេង សុផល សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ក្រុមការងារ យុវជន​ខេត្ត ថ្នាក់



ស្រុក ក្រុង ឃុំ ក្នុងការ​ប្រគល់ សម្ភារៈ គ្រឿងឧបភោគ​បរិភោគ ដែល​សម្ភារ​:​ទាំងនេះ បានមកពី​ការចូលរួម របស់លោក លោកស្រី ក្រុមការងារ និង​សប្បុរសជន​នានា ប្រគល់ជូន​កងកម្លាំង​ការពារ តាម​ខ្សែបន្ទាត់ ព្រំដែន កម្ពុជា ថៃ គឺ​បានប្រគល់​រួម នៅ​ទីបញ្ជាការ​ផ្នែក​សឹក​រង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ មានជ័យ​។​



​លោក ស្រេង សុផល សមាជិក​ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាៈ សម្ភារៈ អំណោយ​ទាំងនោះ រួមមាន អង្ករ​ចំនួន​១​តោន (១.០០០ គ​.​ក​), មី​១០០​កេស​, ត្រីខកំប៉ុង ១០​កេស​, ទឹកត្រី​១០​យួរ​, ទឹកស៊ីអ៊ីវ​១០​យួរ និង​ទឹកបរិសុទ្ធ ៥០០ យួរ​៕



Post Bottom Ad


Home Pages