រកឃើញម្ចាស់ជ័យលាភី កីឡាគុនដាវជើងឯកជាតិ ឆ្នាំ២០២០ - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


រកឃើញម្ចាស់ជ័យលាភី កីឡាគុនដាវជើងឯកជាតិ ឆ្នាំ២០២០

  ភ្នំពេញ : ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ការប្រកួតកីឡាគុនដាវ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បានបញ្ចប់ជាស្ថាពរហើយ កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បន្ទាប់ពីគណៈកម្មការបច្ចេកទេសរកឃើញម្ចាស់ជ័យលាភីលើគ្រប់វិញ្ញាសាទាំងអស់រួចរាល់ហើយនោះ។

មន្ត្រីគណៈកម្មការបច្ចេកទេសនៃសហព័ន្ធកីឡាគុនដាវកម្ពុជាបានបង្ហាញលទ្ធផលជ័យលាភីរួមមាន៖ វិញ្ញាសាដាវកាប់ចម្រុះឯកត្តជនមេដាយមាសបានលើកីឡាការិនី ឆាយ លីនសី, មេដាយប្រាក់ កីឡាការិនី សន និច និងមេដាយសំរឹទ្ធ-សំរឹទ្ធស្ទួន កីឡាករ ជន ចំរ៉ុង និងកីឡាករ ជន ចំរើន។ វិញ្ញាសាដាវតូចចម្រុះឯកត្តជនមេដាយមាសបានលើកីឡាករ ខឿន ទីម៉ា មេដាយប្រាក់ កីឡាករ មាស គីមឡេង និងមេដាយសំរឹទ្ធ-សំរឹទ្ធស្ទួន កីឡាការិនី យី លីណា និងកីឡាករ ភារក្ស ភារិន។ ចំណែកវិញ្ញាសាដាវធំចម្រុះឯកត្តជនមេដាយមាសបានលើកីឡាករ សារឿន ស័កនុ មេដាយប្រាក់បានលើកីឡាករ សុខ ច័ន្ទរិទ្ធី និងមេដាយសំរិទ្ធ-សំរឹទ្ធស្ទួន បានលើកីឡាករ ថង ទំាងជីន និងកីឡាករ រ៉ា ណាថាន់។

លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជាបញ្ជាក់ថា នេះជាការប្រកួតដើម្បីស្វែងរកកីឡាករ កីឡាការិនី សម្រាប់ប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិ ដើម្បីហ្វឹកហាត់ឱ្យបានត្រឹមត្រូវតាមស្ដង់ដាសកលក្នុងគោលដៅត្រៀម​ចូលរួមប្រកូយកីឡា ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១នេះ។

ព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិនេះមានក្លឹបចំនួន៨បានចូលរួម គឺហូសាណា ឥន្រ្ទទេវី ជាស៊ីមសាមគ្គី ក្លឹបផេនដា ក្លឹបអេលីត ក្លឹប Lame De Phnom Penh ក្លឹបTom និងក្លឹបវេស្ទើន ដែលមានអត្តពលិកសរុបចំនួន ៣៩នាក់ (កីឡាការិនី ៨នាក់ និងកីឡាករ ៣១នាក់) ប្រកួតលើ៣វិញ្ញាសា៕ដោយ ហេង ណាលីន សម្រួលផ្សាយដោយ៖ sctv-news.com


Post Bottom Ad


Home Pages