កម្លាំងចម្រុះចុះបង្រ្កាបបទល្មើសព្រៃឈើដែលឈ្មួញខិលខូចលាក់ទុកក្នុងទឹកទន្លេត្រៀមដឹកចេញនៅស្រុកសំបូរ - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


កម្លាំងចម្រុះចុះបង្រ្កាបបទល្មើសព្រៃឈើដែលឈ្មួញខិលខូចលាក់ទុកក្នុងទឹកទន្លេត្រៀមដឹកចេញនៅស្រុកសំបូរ

 (ក្រចេះ)៖ កម្លាំងចម្រុះធ្វើការបង្រ្កាបបទល្មើសព្រៃឈើបានជាច្រើនដែលក្រុមឈ្មួញបំរុងលួចដឹកតាមផ្លូវទឹកយកទៅលក់បន្ត។ប្រតិបត្តិការនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១៤ ខែ កុម្ភះ ឆ្នាំ២០២១ នៅចំណុចភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

លោក ប៊ួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើ ព្រែកប្រសព្វ បានឲ្យដឹងថា កម្លាំងចម្រុះចូលរួមបង្រ្កាបរួមមាន៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ អាវុធហត្ថលើផ្ទៃប្រទេស មេព្រៃថ្នាក់កណ្ដាល ផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ សង្កាត់រដ្ឋបាលព្រៃឈើ បានរួមសហការការគ្មាបង្រ្កាបបានឈើប្រភេទឈើអារចំនួន២០០ដុំ និងឈើប្រភេទក្ដាមួយចំនួន ហើយនៅរសៀលនោះដែរ កម្លាំងនៅតែបន្តធ្វើការប្រមូលឈើទាំងនោះបន្ថែមទៀត។

លោកនាយផ្នែករូបនោះបានបន្តទៀតថា ឈើដែលក្រុមឈ្មួញលាក់ទុកនោះ នៅចំនុចមាត់ទន្លេ ហើយជាប្រភេទឈើអារលេខ១ មានប្រភេទឈើ គគី ឈ្លិច ឈើទាល សុក្រម ស្រឡៅ ជាដើម។
បច្ចុប្បន្នសមត្ថកិច្ចកំពុងប្រមូលឈើទាំងនោះ ធ្វើការវាស់វែង និងចាត់ការតាមច្បាប់របស់រដ្ឋបាលព្រៃឈើ៕


Post Bottom Ad


Home Pages