មកស្គាល់អ្នកសិល្បៈទាំង១០រូប នៃពិភពហូលីវូដ មានប្រាក់ច្រើនជាងគេបំផុត ក្នុងចំណោមតារាល្បីៗដទៃទៀត លើពិភពលោក - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


មកស្គាល់អ្នកសិល្បៈទាំង១០រូប នៃពិភពហូលីវូដ មានប្រាក់ច្រើនជាងគេបំផុត ក្នុងចំណោមតារាល្បីៗដទៃទៀត លើពិភពលោក

 (បរទេស)៖ ហូលីវូដ គឺជាវិស័យមួយដែលមានសារសំខាន់បំផុតសម្រាប់សិល្បករល្បីៗ ព្រោះរាល់ខ្សែភាពយន្តដែលបញ្ចេញមក គឺទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីអ្នកគាំទ្រជុំវិញពិភពលោក។ ទន្ទឹមគ្នានេះ ងាកមកសិល្បករវិញ មិនថាអ្នកនិពន្ធ អ្នកដឹកនាំ ឬតារាសម្តែងភាពយន្តទេ គឺរកប្រាក់ចំណូលបានយ៉ាងច្រើន ពីការងារសិល្បៈរបស់ពួកគេ ដូច្នេះតើលោកអ្នកមានដឹងទេ ថាសិល្បករណាខ្លះដែលមានប្រាក់ច្រើនជាងគេបំផុតលើពិភពលោក?

ខាងក្រោមនេះជាសិល្បករទាំង១០រូប ដែលមានប្រាក់ច្រើនបំផុតលើពិភពលោក នៅដើមឆ្នាំ២០២១នេះ៖

១៖ លោក George Lucas គិតត្រឹមខែមករាឆ្នាំ២០២១ មានប្រាក់សរុប ៦.៩ ពាន់លានដុល្លារអាមេរិក។ តារាផលិតភាពយន្តរូបនេះ លោកគឺជាជនជាតិអាមេរិក កើតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៩៤ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ លោកត្រូវបានគេដឹងថា ទទួលបានប្រាក់ខែ ២៣៣លានដុល្លារ ក្នុងមួយឆ្នាំ។

២៖ លោក Steve Spielberg គិតត្រឹមខែមករាឆ្នាំ២០២១ មានប្រាក់សរុប ៣.៧ ពាន់លានដុល្លារអាមេរិក។ លោកមានតួនាទីជាអ្នកថត ដឹកនាំ ផលិត និងសរសេរខ្សែភាពយន្ត។ លោក គឺជាជនជាតិអាមេរិក កើតនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៤៦។ លោកត្រូវបានគេដឹងថា ទទួលបានប្រាក់ខែ ១៥០លានដុល្លារ ក្នុងមួយឆ្នាំ។

៣៖ លោកស្រី Jami Gertz គិតត្រឹមខែមករាឆ្នាំ២០២១ មានប្រាក់៣ពាន់លានដុល្លារអាមេរិក។ លោកស្រីមានតួនាទីជាតារាសម្តែង និងអ្នកវិនិយោគម្នាក់។ លោកស្រីជាជនជាតិអាមេរិក កើតនៅថ្ងទី២៨ ខែតុលា ឆ្នាំ១៩៦៥។ លោកស្រីទទួលបានប្រាក់ខែ ៣២លានដុល្លារ ក្នុងមួយឆ្នាំ។

៤៖ លោកស្រី Oprah Winfrey គិតត្រឹមខែមករាឆ្នាំ២០២១មានប្រាក់ ២.៧៥ពាន់លានដុល្លារអាមេរិក។ លោកស្រីមានតួនាទីជាអ្នករៀបចំកម្មវិធីទូរទស្សន៍, តារាសម្តែង, ផលិតករ និងអ្នកនិពន្ធ។ លោកស្រីជាជនជាតិអាមេរិក កើតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៥៤។ លោកស្រីទទួលបានប្រាក់ ៣០០លានដុល្លារក្នុង១ឆ្នាំ។

៥៖ លោក Michael Jordan គិតត្រឹមខែមករាឆ្នាំ២០២១ មានប្រាក់សរុប ២.២ពាន់លានដុល្លារអាមេរិក។ លោកមានតួនាទីជាកីឡាករបាល់បោះ, សហគ្រិន និងអ្នកនាំពាក្យម្នាក់។ លោកជាជនជាតិអាមេរិក កើតនៅថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ១៩៦៣។ លោកទទួលបានប្រាក់ខែ ៨០លានដុល្លារក្នុង១ឆ្នាំ។

៦៖ លោក Kanye West គិតត្រឹមខែមករាឆ្នាំ២០២១ មានប្រាក់សរុបចំនួន ១.៣ ពាន់លានដុល្លារអាមេរិក។ លោកមានតួនាទីជាតារារ៉េប, អ្នកសរសេរចម្រៀង, និងច្នៃម៉ូតសម្លៀកបំពាក់ ហើយក៏ជាអ្នកនយោបាយផងដែរ។ លោកជាជនជាតិអាមេរិក កើតនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ១៩៧៧។ លោកទទួលបានប្រាក់ខែ ១២.៥ លានដុល្លារ។

៧៖ លោក Paul McCartney គិតត្រឹមខែមករាឆ្នាំ២០២១ មានប្រាក់សរុប ១.២ ពាន់លានដុល្លារអាមេរិក។ លោកមានតួនាទីជាតារាចម្រៀង, អ្នកសរសេរបទចម្រៀង, តន្ត្រីករ, អ្នកផលិតកម្មវិធី និងជាអ្នកជំនួញ។ លោកជាជនជាតិអង់គ្លេស កើតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៤២។ លោកទទួលបានប្រាក់ខែ ៥៤លានដុល្លារក្នុងមួយឆ្នាំ។

៨៖ លោកស្រី J.K Rowling-Joanne Rowling គិតត្រឹមខែមករាឆ្នាំ២០២១ មានប្រាក់សរុប ១ពាន់លានដុល្លារអាមេរិក។ លោកស្រីមានតួនាទីជា អ្នកសរសេរភាពយន្ត និងជាសប្បុរសជនម្នាក់ផងដែរ។ លោកស្រីជាជនជាតិអង់គ្លេស កើតនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៦៥។ លោកស្រីទទួលបានប្រាក់ខែ ៧៥លានដុល្លារក្នុងមួយឆ្នាំ។

៩៖ លោក Jay-Z គិតត្រឹមខែមករាឆ្នាំ២០២១ មានប្រាក់សរុប ១ពាន់លានដុល្លារអាមេរិក។ លោកមានតួនាទីជាតារាចម្រៀងរ៉េប, អ្នកសរសេរចម្រៀង និងជាអ្នកជំនួញម្នាក់ផងដែរ។ លោកជាជនជាតិអាមេរិក កើតនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៦៩។ លោកទទួលបានប្រាក់ខែ ៧៦ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

១០៖ លោក David Copperfield គិតត្រឹមខែមករាឆ្នាំ២០២១ មានប្រាក់សរុប១ពាន់លានដុល្លារអាមេរិក។ លោកមានតួនាទីជាអ្នកលេងសៀក។ លោកជាជនជាតិអាមេរិក កើតនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៥៦។ លោកទទួលបានប្រាក់ខែ ៦០លានដុល្លារក្នុងមួយឆ្នាំ៕

Post Bottom Ad


Home Pages