(តាកែវ)៖ កម្លាំងកងអនុសេនាធំទី២ នៃតំបន់ប្រតិបត្តិការសឹករងតាកែវ បានឃាត់ខ្លួនជនជាតិចិន៦នាក់ ដែលលួចឆ្លងដែនពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា នៅចំណុចចន្លោះបង្គោលលេខ ២៦៧-២៦៨ ស្ថិតនៅភូមិសង្កែជួរ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា បានបន្តថា ក្រោយពីបានធ្វើការឃាត់ខ្លួនជនជាតិចិនទាំង៦នាក់ សមមត្ថកិច្ចក៏បានបញ្ជូនពួកជនជាតិចិនទាំងអស់នោះ ទៅធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ៕