ឯកឧត្តម ងួន រតនៈ ចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាលើកទី២ - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


ឯកឧត្តម ងួន រតនៈ ចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាលើកទី២



 បាត់ដំបង ៖​ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១​​ នៅថ្ងៃ៤រោច ខែផល្គុន​ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាលើកទី២ រួចរាល់ហើយ នៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង ជាមួយមន្ត្រីជាច្រើនរូបទៀតនៅក្នុងខេត្ត។

ឯកឧត្តម ងួន រតនៈ ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរត្រៀមលក្ខណៈចូលរួមជាមួយរាជរដ្ឋាភិបាល អនុវត្តវិធានការសុខាភិបាល និង ទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅតាមដំណាក់កាលនីមួយៗ តាមផែនការ លទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និង ប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និង អ្នកដទៃ។

ឯកឧត្តម អភិបាលខេត្ត ក៏បានសូមឱ្យប្រជាពលរដ្ឋ បន្តអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងវិធានការការពារជំងឺកូវីដ-១៩ ៣ការពារ ៣កុំ។ ៣ការពារ រួមមាន៖ ទី១-ពាក់ម៉ាស់ ទី២-លាងដៃ ទី៣-គម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី១,៥០ម៉ែត្រឡើងទៅ) និង ៣កុំ រួមមាន៖ ទី១-កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និង ម៉ាស៊ីត្រជាក់ច្រើនពេក។ ទី២-កុំទៅកន្លែងមានមនុស្សច្រើន។ ទី៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា កុំឱបគ្នាជាដើម ៕

ដោយ ណយ នឿន (ប្រភព: រដ្ឋបាលខេត្តបាត់ដំបង)កែសម្រួលដោយ៖sckhtv-new

Post Bottom Ad


Home Pages