ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស

 

ភ្នំពេញៈមន្ទី​សាធារណការ​និង​ដឹកជញ្ជូន ខេត្តសៀមរាប​សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​គ្រប់ផ្នែក​ពាក់ព័ន្ធ ចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ។​


​សេចក្តីរាយការណ៍​បាន​បញ្ជាក់ថា​ក្នុង​ប្រតិបត្តិការ​នៅ​ថ្ងៃទី​៥​ខែមីនា​ម្សិលមិញ​នេះ បាន​ត្រួតពិនិត្យ​យានយន្ត​សរុប​ចំនួន ១៤៨ គ្រឿង​។ ក្នុងនោះ​យានយន្ត​ត្រឹមត្រូវ​ចំនួន ១៣៧​គ្រឿង​, យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន ១១ គ្រឿង​,​ដោះ​ភ្លើង​បំពាក់ រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន​ប្រាំ គ្រឿង​, បក​ស្កុ​ត​ខ្មៅ​បិត​កញ្ចក់​រថយន្ត​ចំនួន​បី​គ្រឿង ,​ដោះ​រាន​ក្រោយ​រថយន្ត​ចំនួន​មួយ គ្រឿង​និង​ពិន័យ​អ្នកបើកបរ​រថយន្ត​មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ចំនួន​ម្នាក់​។​

​ជាមួយគ្នា​នោះដែរ​ក៏បាន​ត្រួតពិនិត្យ​រក​សារធាតុ​ញៀន​សរុប​ចំនួន​៣៥​នាក់​ដែល​ក្នុងនោះ​រកឃើញ​អ្នកមាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ចំនួន​ប្រាំ​នាក់ (​អ្នកបើកបរ​រថយន្ត​ម្នាក់ និង​អ្នករួមដំណើរ​ចំនួន​បួន​នាក់​)៕​សរន​


Post Bottom Ad


Home Pages