មេទ័ព​ជើងគោក : ប្រទេសជាតិ ប្រជាពលរដ្ឋ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ហានិភ័យ​នៃ​សង្គ្រាម​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូ​វីដ​-១៩ - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


មេទ័ព​ជើងគោក : ប្រទេសជាតិ ប្រជាពលរដ្ឋ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ហានិភ័យ​នៃ​សង្គ្រាម​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូ​វីដ​-១៩

 


 ​ភ្នំពេញ: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងថា ប្រទេសជាតិ ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ​របស់​យើងទាំងអស់គ្នា​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ហានិភ័យ​នៃ​សង្គ្រាម​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូ​វីដ​-១៩ ដែល​ជម្ងឺ​នេះ​បាន​បង្ក​ផលប៉ះពាល់​យ៉ាង​ធំធេង​ទាំង​ផ្អែក​សុខភាព ទាំង​ផ្នែក​ជីវភាព​រស់នៅ ព្រមទាំង​បាន​បង្កើត​នូវ​ការរើសអើង ការភ័យខ្លាច​ក្នុងចំណោម​ពលរដ្ឋ​នានា​ទូទាំងប្រទេស​ក៏ដូចជា​ទូទាំង​សកលលោក​។



​ការ​ថ្លែង​នេះ ក្នុង​ពិធី​ពិនិត្យ​ការហ្វឹកហ្វឺន បណ្តុះបណ្តាល​កងកម្លាំង​ត្រៀម​ចូលរួម​អន្តរាគមន៍​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ របស់​អនុគណៈកម្មការ​គ្រប់គ្រង​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅតាម​គោលដៅ និង​តំបន់​ច​ត្តា​ទ្បី​ស័ក នៅ​កងពលតូច​លេខ​៧០, រាជធានី​ភ្នំពេញ​, ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២១​។​



​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា “​ពេលនេះ​ប្រទេសជាតិ និង​ប្រជាជន​ត្រូវការ​កងកម្លាំង​របស់​យើង ដើម្បី​ចូលរួម​ទប់ស្កាត់​ជាមួយ​សត្រូវ​ដែល​មើលមិនឃើញ​មួយ​នេះ ដូច្នេះ​ត្រូវ​ត្រៀមលក្ខណៈ​ក្នុងការ​ហ្វឹកហ្វឺន និង​បំពាក់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ប្រតិបត្តិ​ដោយ​ភាពជោគជ័យ​តាម​បទបញ្ជា​ប្រកបដោយ​សុវត្ថិភាព ក្នុងការ​បំពេញភារកិច្ច​រួមគ្នា​ការពារ​តំបន់​ច​ត្តា​ទ្បី​ស័ក​ឲ្យ​បាន​ហ្មត់ចត់ ធានាបាន​ការទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែលជា​សត្រូវ​ធំ​បំផុត​របស់​ប្រទេសជាតិ សង្គមជាតិ និង​សង្គម​គ្រួសារ​របស់​យើង​។ ជាមួយគ្នា​អនុគណៈកម្មការ​គ្រប់គ្រង​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅតាម​គោលដៅ និង​តំបន់​ច​ត្តា​ទ្បី​ស័ក មាន​ភារកិច្ច​ទទួលខុស​ត្រូវអនុវត្ត​ឲ្យ​បានជា​ដាច់ខាត​នូវ​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ និង​ទទួលខុសត្រូវ​លើ​កម្លាំង​ប្រតិបត្តិការ​ដោយ​ផ្តល់​ការហ្វឹកហ្វឺន​ឲ្យ​បាន​ពេញលេញ និង​បំពាក់​ឲ្យ​បាន​គ្រាប់​គ្រាន់ ដើម្បី​ធានា​នូវ​ភាពជោគជ័យ​ក្នុងការ​បំពេញភារកិច្ច​ប្រកបដោយ​ស្មារតី​សេ្ន​ហា​ជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ​”​។



​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បន្តទៀតថា ភារកិច្ច​ចម្បង​ក្នុង​ប្រតិបត្តិ​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​មាន​បី​ដំណាក់កាល​ធំៗ​គឺ​៖
ទី​១. ជា​ដំណាក់កាល​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​នូវ​អ្នកមាន​ជំងឺ​កូ​វីដ​-១៩ និង​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ការពារ​កុំ​ឲ្យ​គាត់​បង្ក​ការឆ្លង​រាលដាល​ទៅ​អ្នក​ដទៃទៀត​។ ក្នុងដំណាក់កាល​នេះ​កម្លាំង​ពេទ្យ​របស់​យើង​បានធ្វើការ​ទាំងថ្ងៃទាំងយប់ ពេលខ្លះ​ឈានដល់​យប់​អា​ធ្រា​ត និង​ទៀបភ្លឺ ប្រកបដោយ​ភាព​អង់អាច​ក្លាហាន ហ៊ាន​ពុះពារ​គ្រប់​ឧបសគ្គ អស់​រយៈកាល​ជាង​មួយឆ្នាំ​កន្លងមក ហើយ​មាន​សមាសភាព​មកពី ក្រុមគ្រូពេទ្យ និង​ផ្នែក​បច្ចេកទេស​របស់​ក្រសួងសុខាភិបាល វិទ្យាស្ថាន​ប៉ាស្ទ័រ និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​។

​ទី​២. ជា​ដំណាក់កាល​គ្រប់គ្រង​ការពារ​ធានា​ឲ្យ​បាន​នូវ​ការរក្សា​ទុក​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ឲ្យ​ស្ថិតនៅក្នុង​តំបន់​ច​ត្តា​ទ្បី​ស័ក ដំណាក់កាល​នេះ​កងកម្លាំង​តាម​មូលដ្ឋាន​បាន​អនុវត្ត​យ៉ាងសកម្ម​អស់​រយៈកាល​កន្លងមក ហើយ​កងកម្លាំង​ដែល​បានទទួល​ការហ្វឹកហ្វឺន​នាពេលនេះ​នឹង​ត្រៀម​ចូលរួមចំណែក​នៅពេលដែល​មាន​ស្ថានការណ៍​ចាំបាច់​កើត​ទ្បើង​។

​ទី​៣. គឺជា​ដំណាក់កាល​ផុ្ត​ល់​ការព្យាបាល​ជូន​ដល់​អ្នក​ដែលមាន​ជំងឺ​កូ​វីដ​-១៩​។ ដំណាក់កាល​នេះ​គឺជា​សមត្ថកិច្ច​របស់​ក្រុមគ្រូពេទ្យ​នៃ​មន្ទី​សុខាភិបាល​គ្រប់​ខេត្ត​-​ក្រុង និង​ក្រសួងសុខាភិបាល​បាន​ខិតខំ​យ៉ាងខ្លាំង​ក្លា​ដើម្បី​បន្ត​ព្យាបាល​បងប្អូន​ដែលមាន​ករណី​វិជ្ជមាន ហើយ​ជា​លទ្ធផល​មកទល់ពេលនេះ​អ្នកជំងឺ​បានទទួល​ការ​ជាសះស្បើយ​ច្រើន និង​មិនទាន់មាន​ករណី​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩​ណាមួយ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នៅ​ទ្បើ​យ​ទេ​៕​

Post Bottom Ad


Home Pages