សម្តេចតេជោ ដាក់បទបញ្ជាយ៉ាងដាច់ណាត់ ឲ្យរៀបចំអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ជាកន្លែងព្យាបាលកូវីដ-១៩ ដោយផ្ទេរពីមណ្ឌលព្រែកព្នៅមកទាំងអស់ - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


សម្តេចតេជោ ដាក់បទបញ្ជាយ៉ាងដាច់ណាត់ ឲ្យរៀបចំអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ជាកន្លែងព្យាបាលកូវីដ-១៩ ដោយផ្ទេរពីមណ្ឌលព្រែកព្នៅមកទាំងអស់

 


(ភ្នំពេញ)៖ក្នុងសារសំឡេងកាលពីយប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានចេញបទបញ្ជាដាច់ណាត់ឲ្យរៀបចំអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ជាកន្លែងព្យាបាលកូវីដ-១៩ ដោយផ្ទេរពីមណ្ឌលព្រែកព្នៅមកទាំងអស់ ។ 

គួរបញ្ជាក់ផងដែរថាក្នុងសារសំឡេងដាច់ណាត់នេះ សម្តេចតេជោហ៊ុន សែន មានការបារម្ភចំពោះសុខទុក្ខប្រជាពលរដ្ឋយ៉ាងខ្លាំងហើយសម្តែងការស្លុតចិត្ត ដោយទទួលដំណឹងថា មណ្ឌលព្រែកព្នៅមិនមែនជាកន្លែងព្យាបាលទេ គឺជាកន្លែងដែលអ្នកមិនឈឺ យកទៅកន្លែងហ្នឹងគឺឈឺតែម្តង។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្តេចទទួលយកអត់បានទេ។

ជាមួយគ្នានោះ សម្តេចតេជោ បានបញ្ជាឲ្យដឹកអ្នកជំងឺពីព្រែកព្នៅ ទៅកាន់អតីតសណ្ឋាគារ អាំងទែកុងទីណង់តាល់ ឲ្យខាងតែបាន។

សូមបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៩៨៧ករណី ក្នុងនោះអ្នកជំងឺ៥១០នាក់ បានជាសះស្បើយ។ 

ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ៤៧៧នាក់ ក្នុងនោះ មានប្រុស២៤០នាក់ និងស្រី២៣៧នាក់ និងមានអ្នកជាសះស្បើយ២៤នឆក់ផងដែរ៕

Post Bottom Ad


Home Pages