រដ្ឋបាលក្រុងស្វាយរៀងទទួលបានម៉ាស់ ២៥,០០០ ពីតំបន់សេដ្ឋកិច្ចពិសេសឈីលូ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ១៩ - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


រដ្ឋបាលក្រុងស្វាយរៀងទទួលបានម៉ាស់ ២៥,០០០ ពីតំបន់សេដ្ឋកិច្ចពិសេសឈីលូ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ១៩

 



(ស្វាយរៀង)៖ រដ្ឋបាលក្រុងស្វាយរៀង តាមរយៈលោក ជុក មុន្នី រដ្ឋលេខាធិកាក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង បានទទួលម៉ាស់ចំនួន ២៥,០០០ ដែលជាការជួយឧបត្ថម្ភរបស់លោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេស ឈីលូ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។



ការប្រគល់ទទួលម៉ាស់នេះធ្វើឡើងនារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំសាលាក្រុងស្វាយរៀង ដោយមានការចូលរួមពីសំណាក់លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង លោក សរ សុដានី អភិបាលរងក្រុង និងក្រុមការងារមួយចំនួនទៀត។




លោក ជុក មុន្នី បានថ្លែងនូវការអរគុណចំពោះប្រធានតំបន់សេដ្ឋកិច្ចពិសេស ឈីលូ និងក្រុមការងារដែលបានចូលរួមបរិច្ចាគនូវអំណោយដល់រដ្ឋបាលក្រុងស្វាយរៀង សម្រាប់គាំទ្រដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលនេះសបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងគ្រាលំបាក។



លោកបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលក្រុងនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា រួមទាំងយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ស្របតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបន្ថែមថា ដើម្បីយកឈ្នះកូវីដ-១៩ សូមប្រជាពលរដ្ឋចូលរួមសហការអនុវត្តវិធានការ «៣ការពារ និង ៣កុំ» ស្របតាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីឲ្យបានខ្ជាប់ខ្ជួនបំផុត៕

Post Bottom Ad


Home Pages