មន្ត្រី​រាជការ​ជួរមុខ​របស់​ខេត្ត​ព្រះសីហនុ​ជិត​២៥០០នាក់​បានចាក់វ៉ាក់សាំងការពារ​ជំងឺកូវីដ-១៩ - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


មន្ត្រី​រាជការ​ជួរមុខ​របស់​ខេត្ត​ព្រះសីហនុ​ជិត​២៥០០នាក់​បានចាក់វ៉ាក់សាំងការពារ​ជំងឺកូវីដ-១៩

 


 ខេត្ត​ព្រះសីហនុ​៖​ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​អះអាង​ថា​ វ៉ាក់សាំងដែលបានទទួលពីក្រសួងមាន Sinopharm: 6600 ដូស និង Astrazeneca: 500 ដប ស្មេីនឹង 5000 ដូស គិតត្រឹមថ្ងៃ៧ ខែមីនា ឆ្នាំ២០២១ បានចាក់ជូនមន្ត្រីជួរមុខ៖Sinopgarm:២០៦៦នាក់ និង Astrazeneca: ៤៣៣នាក់។



​ លោក​ ឃាង ភារម្យ​ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ឱ្យ​​ដឹង​ថា​ សម្រាប់​ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ គិតត្រឹមម៉ោង១០ យប់​ អ្នកវិជ្ជមានកូវីដ១៩សរុប មាន ១១៧នាក់ ស្រី៤៩នាក់។​ អ្នកជំងឺទាំងអស់បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក) និងកន្លែង ព្យាបាល សាកាណា (Sakana) ។ លោក​បន្តថា​ ក្រុមការងារបានយកសំណាកថ្មីសរុបចំនួន១០៧២៤នាក់ ស្រី ៤៥៩១នាក់​ និង​បានយកសំណាកលើកទី២ សរុបចំនួន ៤៨១នាក់ ស្រី១៧២នាក់។



​ លោក​ ឃាង​ ភារម្យ​ បាន​ឱ្យ​ដឹង​ទៀត​ថា​ រដ្ឋ​បាល​ ខេត្ត​ព្រះសីហនុ​ បានចេញសេចក្តីជូនដំណឹងផ្អាកអាជីវកម្មសរុប៣៩កន្លែង និងបានកំណត់ជាមណ្ឌលចត្តាឡីស័ក​ ហើយបានចុះធ្វើកិច្ចសន្យាជាមួយម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងអាជីវកម្ម សេវាកម្មគ្រប់ប្រភេទបានចំនួន ១៨ កន្លែង សរុប​ ៩៦៨កន្លែង​ ព្រមទាំងបានបន្តដាក់គោលដៅត្រួតពិនិត្យ និងទប់ស្កាត់រថយន្តចេញ-ចូលខេត្ត ចំនួន ៤កន្លែង។​ ក្រៅពីនេះ បានបន្តស្រាវជ្រាវ និងអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធឱ្យស្ម័គ្រចិត្តមកយកវត្ថុសំណាក និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

Post Bottom Ad


Home Pages