អភិបាលរងរាជធានីភ្នំពេញ៖ ម្ចាស់អាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ និងខុនដូ ត្រូវតែយក​អត្ត​សញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនសម្រាប់ភ្ញៀវគ្រប់រូប ដែលចូលស្នាក់នៅ - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


អភិបាលរងរាជធានីភ្នំពេញ៖ ម្ចាស់អាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ និងខុនដូ ត្រូវតែយក​អត្ត​សញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនសម្រាប់ភ្ញៀវគ្រប់រូប ដែលចូលស្នាក់នៅ

  

ឯកឧត្ដម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យម្ចាស់អាជីវកម្ម​ផ្ទះ​​សំណាក់ សណ្ឋាគារ និងខុនដូទាំងអស់ នៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ​ត្រូវយកអត្ត​សញ្ញាណ​​ប័ណ្ណ ឬលិខិតឆ្លងដែនសម្រាប់ភ្ញៀវគ្រប់រូប ដែលចូលស្នាក់​នៅទីតាំងរបស់ខ្លួន ដើម្បី​បង្ការទប់ស្កាត់បទល្មើសផ្សេងៗ។ ការណែនាំនេះបានធ្វើឡើងក្នុងកិច្ចប្រជុំ ស្តីពីការ​ពង្រឹង​សន្តិសុខ សុវត្ថិភាពនៅតាមបណ្តាមូលដា្ឋន អាជីវកម្ម សេវាកម្មស្នាក់នៅទេសចរណ៍ កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដោយមានអ្នកចូលមកពីម្ចាស់អាជីវកម្ម សេវាកម្ម ផ្នែកទេសចរណ៍ ខុនដូ ប្រមាណ ៣០០នាក់ នៅសាលារាជនីភ្នំពេញ។

ឯកឧត្ដម ហួត ហៃ បានលើកឡើងថា ការជួបជុំជាមួយបងប្អូនជាម្ចាស់អាជីវកម្ម សេវាកម្ម ផ្នែកទេសចរណ៍ ខុនដូ មកនាពេលនេះ គឺរដ្ឋបាលរាជធានីភ្នំពេញមានគោល​បំណង​ណែនាំឱ្យបងប្អូនចូលរួមអនុវត្តន៍ឱ្យបានត្រឹមត្រូវ ចំពោះច្បាប់ជាធរមាន ជាពិសេសត្រូវ​យក​ចិត្តទុកដាក់ ចំពោះភ្ញៀវដែលមកស្នាក់នៅផ្ទះសំណាក់ សណ្ឋាគារនិងខុនដូរបស់ខ្លួនឱ្យបាន​ត្រឹមត្រូវ និងហ្ម៉ត់ចត់។ ឯកឧត្ដមបានបញ្ជាក់ថា ដោយសារថា កន្លងមកនេះ អ្នកដែល​បានស្នាក់នៅមួយចំនួនបានធ្វើសកម្មភាពបង្កបទល្មើសផ្សេងៗនៅក្នុងទីតាំងដែលខ្លួនស្នាក់នៅ ។ ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច ជំរុញឱ្យម្ចាស់​ទីតាំង​ទាំងអស់ត្រូវតែសុំអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន សម្រាប់ភ្ញៀវគ្រប់រូប ដែលចូល​ស្នាក់នៅទីតាំងរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់បទល្មើស។ ឯកឧត្ដមអភិបាលរងបានបន្ដថា ប្រសិនបើមានបទល្មើសផ្សេងៗកើតឡើង យើងមានអត្តសញ្ញាណជនសង្ស័យដែល​អាចឱ្យ​យើងសាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនទាំងនោះមកដាក់ទោសតាមផ្លូវច្បាប់បាន។



ជាមួយគ្នានេះ ឯកឧត្ដម ហួត ហៃ ក៏បានជំរុញឱ្យម្ចាស់អាជីវកម្ម សេវាកម្ម ផ្នែកទេស​ចរណ៍ទាំងអស់ដែលមិនទាន់មានច្បាប់អនុញ្ញាត សូមមកសុំច្បាប់អាជីវកម្មរបស់ខ្លួនឱ្យ​​បាន​ត្រឹមត្រូវ តាមរយៈច្រកចេញ-ចូលតែមួយ នៅថ្នាក់ខណ្ឌ និងអង្គភាពច្រក ចេញ-ចូលតែ មួយនៅថ្នាក់រាជធានី។

យោងតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌប្រពៃណី​ជាតិបានឱ្យដឹងថា ដើម្បីពង្រឹងគុណភាព ផលិតផលទេសចរណ៍ និងបន្តចូលរួមទប់ស្កាត់​ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាចកើតមានជាយថាហេតុ នៅតាមរមណីយដ្ឋាន​ទេសចរណ៍ និងគោលដៅទេសចរណ៍នានាក្នុងឱកាស បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ពីថ្ងៃ១៤-១៥រោច ខែភទ្របទ និងថ្ងៃ១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង​ថ្ងៃ​ទី២៤-២៥-២៦ ខែកញ្ញា ឆ្នាំ២០២២។ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់មន្ទីរ​ទេស​ចរណ៍ រាជធានី ខេត្ត ត្រូវបន្តជំរុញការអនុវត្តឱ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធាន​ការ​ទាំងឡាយដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ​កូវីដ-១៩ ពិសេសវិធានការ “៣ ការពារនិង “៣កុំ” ឱ្យបានខ្ជាប់ខ្ជួន ព្រមជាមួយការពង្រឹងការ​អនុវត្ត​វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធី ស្តង់ដារប្រតិបត្តិអប្បបរមា (SOP) តាម​គន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានា សុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ត្រូវបន្តជំរុញឱ្យម្ចាស់អាជីវកម្ម និងគោលដៅទេសចរណ៍នានា រៀបចំឱ្យ​​មានកម្មវិធីលើកទឹកចិត្ត ចំពោះភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង ខណៈដែលបុគ្គលិក​​បម្រើការទាំងអស់ ត្រូវទទួលបាន ការចាក់វ៉ាក់សាំងតាមការកំណត់របស់ក្រសួង​សុខាភិ​បាល។ ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណ​ភាព ផលិតផល ទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឱ្យ​បាន​សមរម្យ។ រាល់តម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឱ្យ​បានច្បាស់ដាក់​ក្នុង​តារាង ដើម្បីជម្រាប ជូនភ្ញៀវឱ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តន៍តាមតារាងដែល បានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុស​ត្រូវចំពោះមុខច្បាប់ជាធរមាន។ ត្រូវធ្វើការណែនាំម្ចាស់ទូកដ កាណូតទេសចរណ៍ និងមធ្យោ​បាយដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹកនានា ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មិនឱ្យផ្ទុកលើសចំណុះ និង ត្រូវបំពាក់នូវសម្ភារសង្គ្រោះចាំបាច់នានា៕





Post Bottom Ad


Home Pages