ល្បីជាយូរមកហើយថា ក្រុមរកស៊ីខុសច្បាប់ រត់ការឯកសារយ៉ាងពពាក់ពពូនក្នុងអង្គភាពចុះបញ្ជីយានយន្ត - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


ល្បីជាយូរមកហើយថា ក្រុមរកស៊ីខុសច្បាប់ រត់ការឯកសារយ៉ាងពពាក់ពពូនក្នុងអង្គភាពចុះបញ្ជីយានយន្ត

 

 

     ខ្ញុំបាទឈ្មោះ កុសល ចាងហ្វាងអង្គភាពសារព័ត៌មានគេហទំព័រស្ថាបនា ជាតិខ្មែរ សូមគោរពជម្រាបរាយការណ៍ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អំពីករណីលោក សាំ ពិសិដ្ឋ ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ល្បីជាយូរមកហើយថា កំពុងតែ បណ្ដែតបណ្ដោយបង្កើតឱ្យមានក្រុមរកស៊ីខុសច្បាប់ រត់ការឯកសារយ៉ាងពពាក់ពពូនជា ច្រើននាក់អនាធិបតេយ្យ នៅក្នុងអង្គភាពចុះបញ្ជីយានយន្តប្បករណ៍ និងត្រាក់ទ័រ និង នៅក្នុងក្រុមហ៊ុនត្រូតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដុះស្នឹមជាយូរមកហើយ។ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋមកបំពេញកាតព្វកិច្ចឯកសារយានយន្តផ្សេងៗ នៅក្នុងអង្គភាពខាង លើ មានផលប៉ះពាល់ទៅលើការចំណាយថវិកាអស់ជាច្រើន ពីការកំណត់របស់រដ្ឋ ជាមួយនឹងពពួកក្រុមរកស៊ីខុសច្បាប់ រត់ការឯកសារទាំងអស់នោះជាអ្នកកំណត់តម្លៃទៅវិញ។


      ចំពោះបញ្ហាខាងលើនេះ អង្គភាពសារព័ត៌មាន គេហទំព័រស្ថាបនាជាតិខ្មែរ សូម សំណូមពរដល់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាចាត់មន្ត្រីពាក់ព័ន្ធក្រោមឱវាទ ចុះពិនិត្យផ្ទាល់ជាក់ស្តែងដល់អង្គ ភាពខាងលើ ដែលមានភាពមិនប្រក្រតី ដើម្បីជៀសវាងនូវការរិះគន់ឥតសំចៃមាត់ពី មហាជនទូទៅនៅក្នុងរាជធានីភ្នំពេញ ដល់មន្ទីរសាធារណការ និងដឹកជញ្ចូនរាជធានី ភ្នំពេញបន្តទៀត។ 


       ហើយមន្ទីរនេះក៏មានលេចឮព័ត៌មានថា ប្រជាពលរដ្ឋមកពីតាម បណ្តាខេត្តអាចធ្វើផ្លាកលេខរថយន្តនៅរាជធានីភ្នំពេញបានទៀតផង ដែលខុសពីគោលការណ៍ ច្បាប់រាជរដ្ឋាភិបាលកំណត់ធ្វើផ្លាកលេខ នៅខេត្តធ្វើតាមខេត្ត នៅរាជធានីភ្នំពេញ ធ្វើនៅរាជ ធានីភ្នំពេញ សារព័ត៌មានយើងនឹងចុះផ្សាយលម្អិតព័ត៌មាននេះនូវពេលក្រោយ។

Post Bottom Ad


Home Pages