បច្ចេកវិទ្យា 240W បានបង្ហាញខ្លួនជាផ្លូវការនៅលើ realme GT Neo 5 - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


បច្ចេកវិទ្យា 240W បានបង្ហាញខ្លួនជាផ្លូវការនៅលើ realme GT Neo 5

 កាលពីពេលថ្មីៗនេះ realme បានប្រកាសចេញស្មាតហ្វូនស៊េរីថ្មី GT Neo 5 ជាមួយជម្រើស 2 ប្រភេទ ដែលរួមមានបច្ចេកវិទ្យាបញ្ចូលថ្មលឿន​កម្លាំង 150W និងមួយទៀតដល់ទៅ 240W ឯណោះ។ ហេតុដូច្នេះហើយ realme បានអះអាងមកថា អ្នកជ្រើសរើសយកម៉ូឌែល 240W នឹងត្រូវរង់ចាំតែ 10 នាទីប៉ុណ្ណោះ ក៏ទទួលបានថាមពលថ្មដល់ 100% ឡើងវិញភ្លាម។



realme GT Neo 5 ម៉ូឌែល 240W គឺមានថាមពលថ្មទំហំ 4,600mAh និងមានដុំសាកថ្ម 20V/12A ក្នុងប្រអប់រួចហើយស្រាប់។ វាមានជម្រើស RAM ទំហំ 16GB និងជម្រើសទំហំផ្ទុក 256GB ឬ 1TB សម្រាប់ឲ្យជ្រើសរើសបាន។

realme GT Neo 5 ម៉ូឌែល 150W គឺមានថាមពលថ្មធំជាងបន្ដិច 5,000mAh និងមានដុំសាកថ្ម 20V/8A ពីក្នុងប្រអប់ ហើយវាមានជម្រើស RAM ទំហំ 8GB, 12GB, 16GB និងជម្រើសទំហំផ្ទុក 256GB តែមួយវិញ។



ទាំង 2 ម៉ូឌែលសុទ្ធតែប្រើប្រាស់ឈីបកំពូល Snapdragon 8+ Gen 1 ដូចគ្នា ជាមួយអេក្រង់ទំហំ 6.74” 10-bit AMOLED 144Hz គុណភាព 2772 x 1240 pixels, DCI-P3 100% និងមានល្បឿនឆ្លើយតប Touch Sampling Rate ចំនួន 1,500Hz តែម្ដង។ ចំណែកឯផ្នែកកាមេរ៉ាមុខមានទំហំ 16MP និងមានកាមេរ៉ាក្រោយ 3 គ្រាប់ រួមមានដូចជាលេនគោល 50MP 1/1.56” Sony IMX890 ជាមួយ OIS + លេន Ultra-Wide 8MP + លេន Macro 2MP ផងដែរ។


នៅក្បែរកន្លែងកាមេរ៉ាខាងក្រោយនោះ ក៏ឃើញមានភ្លើង RGB ពិសេសម្យ៉ាង ដែលដើរតួជាភ្លើងដំណឹង, អាចកំណត់ពណ៌បានដោយសេរី ក៏ដូចជានៅពេលជិតអស់ថ្ម នោះវាក៏អាចលោតចេញពណ៌ក្រហម ដើម្បីអាចឲ្យយើងបានដឹងជាដើម។ realme GT Neo 5 ដំណើរការដោយប្រព័ន្ធប្រត្តិការណ៍ Android 13 ជាមួយស្បែក realme UI 4.0 ចេញពីប្រអប់។



តម្លៃដាក់លក់នៅលើទីផ្សារប្រទេសចិន

realme GT Neo 5 ម៉ូឌែល 240W

តម្លៃខ្ទង់ $470 សម្រាប់ជម្រើស 16GB/256GB

តម្លៃខ្ទង់ $515 សម្រាប់ជម្រើស 16GB/1TB

realme GT Neo 5 ម៉ូឌែល 150W

តម្លៃខ្ទង់ $368 សម្រាប់ជម្រើស 8GB/256GB

តម្លៃខ្ទង់ $400 សម្រាប់ជម្រើស 12GB/256GB

តម្លៃខ្ទង់ $427 សម្រាប់ជម្រើស 16GB/256GB

គួរបញ្ជាក់ផងថា realme ប្រចាំប្រទេសកម្ពុជាយើង នៅមិនទាន់ប្រាប់ពីតម្លៃនៅឡើយទេ ដូច្នេះអាចរង់ចាំតាមដានទាំងអស់គ្នាបន្ដទៀត។


Post Bottom Ad


Home Pages