ទាំងនេះជាលក្ខណៈសម្បត្តិល្អៗរបស់ OPPO Reno8 T - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


ទាំងនេះជាលក្ខណៈសម្បត្តិល្អៗរបស់ OPPO Reno8 T

 រាល់ពេលទិញទូរស័ព្ទតើអ្វីដែលអ្នកចាប់អារម្មណ៍មុនគេ? រចនាបថឌីហ្សាញ កាមេរ៉ា ថាមពលថ្ម ឬអេក្រង់? អ៊ីចឹងថ្ងៃនេះសុំលើកយកផ្នែកសំខាន់របស់ទូរសព្ទដៃ OPPO ជំនាន់ថ្មីចុងក្រោយបង្អស់ បំពាក់ជាមួយអេក្រង់កោង 3D ដែលប្រើប្រាស់ល្បឿនអេក្រង់ 120Hz ដែលត្រៀមនឹងមកដល់ក្នុងពេលឆាប់ៗ។ បើនិយាយដល់អេក្រង់ 120Hz អ្នកទាំងអស់គ្នាប្រាកដជាស្រមៃគិតដល់ទូរសព្ទដែលតម្លៃ $1000+ មែនអត់? ងាកមកមើលស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ជាស្មាតហ្វូន Reno ដំបូងគេបង្អស់ ដែលប្រើប្រាស់អេក្រង់កោង 3D លំដាប់កំពូល 120Hz ស្ថិតក្នុងកម្រិតតម្លៃប្រហាក់ប្រហែល $300-$400 តែប៉ុណ្ណោះ។



អេក្រង់រាងកោង 3D គឺវាឡូយមួយកម្រិតហើយ ថែមទាំងប្រើប្រាស់ល្បឿនបង្ហាញលំដាប់កំពូល 120Hz ទៀត វាកាន់តែពិសេសមែនអត់? ប្រាកដហើយលើកនេះមិនដូចមុន OPPO Reno8 T Series បានផ្តល់នូវបទពិសោធន៍ កាន់តែប្លែកជាមួយទិដ្ឋភាពបង្ហាញ កាន់តែអណ្តែតជាងអេក្រង់ធម្មតា ចំណែកផ្ទៃកោងសងខាង ផ្តល់នូវអារម្មណ៍កាន់តែជិតស្និទ្ធ រាល់ពេលប៉ះបញ្ជា និងចាប់កាន់នៅក្នុងដៃ ដែលស្ទីលរចនាបែបនេះ គឺមានតែនៅលើកំពូលស្មាតហ្វូន តម្លៃខ្ទង់ពាន់ដុល្លារ។ អ្វីដែលពិសេស គឺវាដំណើរការល្បឿនបង្ហាញលំដាប់កំពូល 120Hz អាចមើលវីដេអូ លេងហ្គេម និងអូសបញ្ជាកាន់តែរអិលជាមួយចលនាបង្ហាញដ៏រលូន ដូចស្មាតហ្វូនកំពូល។



កាមេរ៉ាធំមិនធ្លាប់មាននៅលើទូរសព្ទ Reno! OPPO Reno8 T ជំនាន់ថ្មីបំពាក់កាមេរ៉ា Portrait ខ្នាតធំ 108MP ជួយឲ្យការថតរូបមនុស្ស និងទេសភាពកាន់តែច្បាស់ កាន់តែលម្អិតគ្រប់ចំណុច​ ដែលអាចប្រៀបទៅនឹងកាមេរ៉ាអាជីព ធ្វើឲ្យអ្នករីករាយជាមួយភាពច្នៃប្រឌិត។


ជាមួយកម្លាំងសាកថ្មកំពូលរហូត 67W ដែលធ្វើឲ្យការសាកថ្មកាន់តែរហ័ស កម្រិតសុវត្ថិភាពខ្ពស់ សាកថ្មដោយសម្ពាធភ្លើងទាប និងសាកថ្មលឿនពេលកំពុងលេងផងដែរ។



លើកនេះអាចនិយាយបានថា OPPO Reno8 T Series ស៊េរីថ្មី ធានាថាមិនធម្មតាពិសេសជាងលើកមុនៗ និងមិនធ្វើឲ្យអតិថិជន ខកបំណងឡើយ។ ដើម្បីស្រាយចម្ងល់ថា តើស្មាតហ្វូនជំនាន់ចុងក្រោយ OPPO Reno8 T Series នឹងមានអ្វីពិសេសបន្តទៀត? ហើយវានឹងបង្ហាញខ្លួនលើទីផ្សារក្នុងប្រទេសកម្ពុជា នៅពេលណា? កុំភ្លេចចូលទៅកាន់ហ្វេសប៊ុកផ្លូវការរបស់ OPPO ដើម្បីទទួលបានព័ត៌មានលម្អិតៗជាច្រើន៕


Post Bottom Ad


Home Pages