Republic of Gamers (ROG) បានប្រកាសដាក់លក់នូវ Zephyrus Duo 16 ដែលបន្ដមានបំពាក់បន្ទះអេក្រង់ភ្លោះ ជាមួយនឹងលក្ខណៈសម្បត្តិលំដាប់កំពូលៗមួយ នៅលើទីផ្សារបច្ចុប្បន្ននេះ។ វាមានភ្ជាប់មកជាមួយនឹងបន្ទះអេក្រង់ប្រភេទ Nebula HDR Display™ ថ្មី ជាមួយនឹងកម្លាំង CPU និង GPU ខ្លាំងៗ ធ្វើឲ្យបទពិសោធន៍ប្រើប្រាស់ Zephyrus Duo 16 កាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ ការប្រើប្រាស់បច្ចេកវិទ្យាបន្ថយកម្ដៅ Thermal Grizzly Conductonaut Extreme និងកង្ហារប្រភេទ AAS Plus 2.0 នឹងជួយធ្វើឲ្យម៉ាស៊ីនរបស់ Zephyrus Duo 16 អាចរក្សាសីតុណ្ហភាពបានគ្រប់ស្ថានភាព។
One machine, two screens
Zephyrus Duo 16 ត្រូវបានបំពាក់ដោយអេក្រង់ទី 2 ប្រភេទ ROG ScreenPad Plus™ ហើយមានជម្រើសឡើងដល់ 4K នៅក្នុងទំហំ 14.1” ដែលជាប៉ុនទៅនឹងអេក្រង់ឡេបថបមួយទៀតទៅហើយ។ ចំពោះអេក្រង់ទី 2 នោះ អ្នកប្រើប្រាស់អាចបើកកម្មវិធីដែលចាំបាច់ នៅក្នុងពេលកំពុងលេងហ្គេមបាន នៅក្នុងពេលតែមួយតែម្ដង។ ជាមួយនឹងការគាំទ្រដោយ Windows 11 ក៏អាចជួយឲ្យការផ្លាស់ប្ដូរពីកម្មវិធីមួយទៅកម្មវិធីមួយ និងការឆ្លាស់ទីតាំងកម្មវិធី កាន់តែបានរហ័សទៀត។
ស្របនឹងពេលគម្របរបស់ឡេបថបកំពុងបើក នោះអេក្រង់ទី 2 ដែលជា ROG ScreenPad Plus™ ក៏លើកឡើងមកលើបាន 13 ដឺក្រេបានដោយស្វ័យប្រវត្តិដូចគ្នា ដើម្បីជាជំនួយដល់ការមើល និងជួយឲ្យចរន្ដខ្យល់ចេញចូលម៉ាស៊ីន បានកាន់តែប្រសើរផងដែរ។ ក្រុមការងារផ្នែកវិស្វកម្មនៅ ASUS បានអភិវឌ្ឍន៍ និងបង្កើតប៉ាតង់ថ្មី សម្រាប់បច្ចេកវិទ្យាគន្លាក់បត់នោះ ដែលអាចធ្វើឲ្យអេក្រង់ ROG ScreenPad Plus™ អាចងើបឡើង និងដាក់ចូលទៅទីតាំងដើមវិញបានដោយស្វ័យវត្ដិ។ នៅពេលដែលបើកគម្របឡើងមក បន្ទះអេក្រង់ដើមនៅខាងលើ និងបន្ទះអេក្រង់ទី 2 នៅខាងក្រោម ក៏នឹងភ្ជាប់បន្ដគ្នា ដើម្បីកុំឲ្យមើលឃើញរបារខ្មៅ នៅចំផ្នែកកណ្ដាល នាំឲ្យរំខានបាន។ ប្រព័ន្ធកង្ហារ AAS Plus 2.0 របស់ ROG បានប្រើប្រាស់ចន្លោះទំនេរ ដែលបើកចេញពីអេក្រង់ទី 2 នោះ មកធ្វើជាអត្ថប្រយោជន៍បន្ថែមទៀត ដែលអាចឲ្យចរន្ដខ្យល់ចេញចូលបានល្អជាងមុន 30% បើប្រៀបធៀបទៅនឹងឡេបថប Gaming ទូទៅ។
Incredible screen options
បន្ទះអេក្រង់ ROG ScreenPad Plus™ មិនត្រឹមតែជាចំណុចដែលត្រូវបានពង្រឹងបន្ថែម នៅក្នុងឆ្នាំនេះនោះឡើយ ដោយបន្ទះអេក្រង់ដើមរបស់ Zephyrus Duo 16 ក៏ត្រូវបានដំឡើងទៅជាខ្នាត 16:10 ដែលបន្ថែមសាច់អេក្រង់បានឲ្យទូលាយជាងមុន និងមានគែមអេក្រង់កាន់តែខ្លី ជាមួយបន្ទះអេក្រង់សុទ្ធចំនួន 91% នៃតួខាងមុខទាំងមូល។ សម្រាប់ Duo 16 នេះគឺមានជម្រើសបន្ទះអេក្រង់ចំនួន 2 ហើយសុទ្ធតែទទួលស្គាល់ថាជាអេក្រង់ ROG Nebula Display™ ទាំងអស់តែម្ដង។ គួរបញ្ជាក់ថា ដើម្បីអាចក្លាយជាអេក្រង់ប្រភេទ ROG Nebula Display™ គឺទាល់តែមាន DCI-P3 ចំនួន 100%, កម្រិតពន្លឺយ៉ាងហោចណាស់ 500nits ជាមួយល្បឿនឆ្លើយតប Response Time ត្រឹម 3ms ឬតិចជាងនេះ ក៏ដូចជាត្រូវតែជាអេក្រង់ 4K 120Hz ឬ QHD 120Hz ឬ FHD 240Hz ជាដើម។
ជម្រើសបន្ទះអេក្រង់ទី 1 អាចបំពេញតាមតម្រូវការបានទាំងអស់របស់ ROG Nebula Display™ ព្រមទាំងមាន HDR ផងដែរ។ ជម្រើសនេះទទួលបានអេក្រង់គុណភាព QHD ខ្នាត 16:10 ជាមួយកម្រិត Refresh Rate 165Hz Nebula HDR ប្រភេទ Mini LEDs ដែលអាចបញ្ចេញកម្រិតពន្លឺដល់ 1,100nit ឯណោះ។ បច្ចេកវិទ្យា Nebula HDR ត្រូវបានទទួលស្គាល់ដោយ VESA DisplayHDR 1000 ជាមួយចំនួន 512 Dimming Zones ធ្វើឲ្យបទពិសោធន៍ទស្សនាវីដេអូ HDR កាន់តែត្រជាក់ភ្នែក។ លើសពីនេះ បន្ទះអេក្រង់នេះក៏មានកម្រិត Contrast ខ្ពស់ដូចគ្នា ដែលជាជំនួយពីបច្ចេកវិទ្យា AmLED របស់ AUO និង Nebula HDR Engine របស់ ROG ផ្ទាល់។
ជម្រើសបន្ទះអេក្រង់ទី 2 ត្រូវបានអភិវឌ្ឍន៍ជាមួយក្រុមហ៊ុន BOE ដែលជាបច្ចេកវិទ្យាពិសេសហៅថា Dual Spec Panel ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចផ្លាស់ប្ដូរកម្រិតបង្ហាញបានដល់ទៅ 2 ប្រភេទ នៅក្នុងបន្ទះអេក្រង់តែមួយប៉ុណ្ណោះ។ ជាការពិតណាស់ អ្នកប្រើប្រាស់នឹងមានជម្រើស 2 ប្រភេទ ដែលមានមួយជាប្រភេទ 4K 120Hz សម្រាប់អ្នកចង់បានគុណភាពបង្ហាញខ្ពស់បំផុត និងមួយទៀតជាប្រភេទ 1080p 240Hz សម្រាប់អ្នកចង់បានចលនារលូនបំផុត។ នៅក្នុងប្រភេទ 240Hz វិញ ឡេបថបនឹងប្រើប្រាស់បច្ចេកវិទ្យា Pixel Acceleration Technology ដើម្បីជំនួយឲ្យគុណភាពបង្ហាញ Full HD នោះ អាចបង្ហាញបានរូបភាពច្បាស់ និងឆ្លើយតបបានរហ័សបំផុតមួយ។ អ្នកលេងហ្គេមទាំងអស់ លែងចាំបាច់ត្រូវការជ្រើសរើសរវាង គុណភាពបង្ហាញខ្ពស់ ឬកម្រិត Refresh Rate តទៅទៀតហើយ ជាមួយនឹងបច្ចេកវិទ្យា Dual Spec Panel អាចទទួលបានទាំង 2 ប្រភេទ នៅក្នុងបន្ទះអេក្រង់តែមួយនោះទេ។
Performance leadership
ចំពោះផ្នែកកម្លាំងម៉ាស៊ីនវិញ ROG Zephyrus Duo 16 មានជម្រើស CPU ដល់ AMD Ryzen™ 9 6900HX Processors និង NVIDIA® GeForce RTX™ 3080 Laptop GPU ដែលគ្រប់គ្រាន់សម្រាប់រត់ហ្គេមខ្នាតធំប្រភេទ AAA ជំនាន់ក្រោយ។ ROG ក៏ផ្ដល់ជូននូវជម្រើស RAM ប្រភេទ DDR5 ជំនាន់ចុងក្រោយរហូតដល់ទំហំ 64GB នៅក្នុងល្បឿនលឿន 4800MHz ជាមួយជម្រើសទំហំផ្ទុក SSD NVMe PCIe® Gen 4x4 storage in a RAID 0 ដែលមានរហូតដល់ 4TB ឯណោះ។ ទោះបីជាកម្លាំងម៉ាស៊ីនខ្លាំងជាងមុន ប៉ុន្ដែតួខ្លួនរបស់វាកាន់តូចជាងមុនបន្ដិច និងអាចអូសបានគ្រប់ហ្គេម, គ្រប់ Project ទាក់ទងទៅនឹង Content Creation ឬក៏ការងារ Multitasking នានា នៅលើម៉ាស៊ីន Zephyrus Duo 16 នេះ។
ម៉ាស៊ីនខ្លាំងក៏ត្រូវបានប្រព័ន្ធបន្ថយកម្ដៅលំដាប់ខ្ពស់ដូចគ្នា ដូច្នេះហើយ ROG Zephyrus Duo 16 ក៏ប្រើប្រាស់ទឹកលោហៈលើ CPU ប្រភេទ Thermal Grizzly Conductonaut Extreme ដែលជាការពង្រឹងបន្ថែមពី ទឹកលោហៈនៅលើជំនាន់មុន។ អនុញ្ញាតឲ្យម៉ាស៊ីនរបស់ Zephyrus Duo 16 រត់បានត្រជាក់ជាងមុនខ្ទង់ 15°C ដែលអនុញ្ញាតឲ្យ CPU និង GPU រត់នៅក្នុងល្បឿនលឿនបានយូរជាងមុន និងថ្ថេរជាងមុនដូចគ្នា។ ហេតុដូច្នេះហើយកម្លាំងកំពូល TGP របស់ Zephyrus Duo 16 បានឡើងរហូតដល់ 165W ផងដែរ។
លើសពីនេះទៅទៀត ROG Zephyrus Duo 16 (GX650) ក៏ភ្ជាប់មកជាមួយនឹង MUX Switch ដើម្បីអនុញ្ញាតឲ្យការដំណើរការបានរលូនជាងមុនដូចគ្នា។ ជាធម្មតា ឡេបថបតែងតែត្រូវរត់ឆ្លងកាត់ក្រាហ្វិកកាតជាប់សិន ដើម្បីជួយសន្សំថាមពលថ្ម ប៉ុន្ដែជាមួយនឹង MUX Switch នឹងអាចឲ្យ CPU រត់ទៅកាន់ក្រាហ្វិកកាតដាច់ផ្ទាល់តែម្ដង ដើម្បីដំឡើងលឿនបានដល់ទៅចំនួន 9% បន្ថែមទៀត។
AVAILABILITY & PRICING
ROG Zephyrus Duo 16 (GX650) គឺមានដាក់លក់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងតម្លៃខ្ទង់ $3,599 ដូច្នេះប្រសិនបើប្រិយមិត្តអ្នកអាន កំពុងតែមានចំណាប់អារម្មណ៍ នឹងអាចស្វែងរកទិញបាន នៅតាមបណ្ដាលហាងកុំព្យូទ័រក្នុងស្រុកទាំងអស់ ដែលជាតំណាងចែកចាយរបស់ ASUS ផ្ទាល់។