មិនបាច់ឆ្ងល់ សាន្ត កុសុមៈ ស្អាតកាត់រកអ្នកណា មើលតែមុខប៉ាម៉ាក់នាងដឹងហើយ ស្រស់ស្អាតណាស់ - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE

មិនបាច់ឆ្ងល់ សាន្ត កុសុមៈ ស្អាតកាត់រកអ្នកណា មើលតែមុខប៉ាម៉ាក់នាងដឹងហើយ ស្រស់ស្អាតណាស់

បើនិយាយពីធីតាឯកសង្រ្កាន្ត ឆ្នាំ ២០២១ កញ្ញា សាន្ត កុសុមៈ  កន្លងមកនាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនគ្រប់ស្រទាប់ជាមួយរូបសម្រស់របស់នាង ចាប់តាំងពីតុបតែងខ្លួនតំណាងជាទេវតាយ៉ាងស្រស់ស្អាតលេចធ្លោ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែមានរូបសម្ផស្សស្រស់ស្អាតទាក់ទាញទេ ស្រីស្រស់វ័យ ២២ ឆ្នាំរូបនេះ ក៏ត្រូវបានមហាជនចាប់អារម្មណ៍ និង គាំទ្រខ្លាំង ខណៈនាងប្រឡូកចូលវិស័យសម្ដែងពោរពេញដោយសមត្ថភាព និង ទេពកោសល្យយ៉ាងប៉ិនប្រសប់។ លើសពីនោះ កុសុមៈ ក៏ទទួលបានការសរសើរខ្លាំង ក្រោយបានដឹងថានាងមានសមត្ថភាពអាចនិយាយបានរហូតទៅដល់ ៤ ភាសាបានយ៉ាងល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកដល់ពេលនេះ ស្រីស្អាត កុសុមៈ ហាក់កាន់តែប្រមូលបានប្រជាប្រិយភាព និង មានសន្ទុះទីផ្សារខ្លាំងក្នុងវិស័យសិល្បៈ រីឯរូបសម្រស់របស់នាងវិញ ក៏កាន់តែទាក់យកបេះដូងរបស់អ្នកគាំទ្រខ្លាំងឡើង តាមរយៈការបញ្ចេញរូបភាពស្ទីលប្លែកៗយ៉ាងគួរឱ្យស្រឡាញ់លើបណ្ដាញសង្គមរបស់នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើនិយាយផ្ដោតពីរូបសម្រស់របស់តារាស្រីរូបនេះ មហាជនដែលតែងចូលចិត្តតាមដាន និង សរសើរពីនាងកន្លងមក ពេលនេះហាក់លែងងឿងឆ្ងល់ទៀតហើយថានាងស្រស់ស្អាតកាត់ទៅណា ដោយថ្មីៗនេះ លើបណ្ដាញសង្គមហ្វេសប៊ុករបស់ កុសុម៉ា បានបង្ហោះរូបភាពលោកប៉ាអ្នកម៉ាក់ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍របស់លោកទាំងពីរ ធ្វើឱ្យមហាជនចាប់ភ្លឹកជាខ្លាំង ព្រោះតែឃើញទាំងម៉ាក់ទាំងប៉ារបស់នាងមានរូបសម្រស់ស្រស់ស្អាត និង សង្ហាមិនធម្មតាទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Post Bottom Ad

Home Pages