BREAKING NEWS សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ក្របខណ្ឌរដ្ឋ ដល់បុគ្គលិកវិទ្យុ VOD - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


BREAKING NEWS សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ក្របខណ្ឌរដ្ឋ ដល់បុគ្គលិកវិទ្យុ VOD


   ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្ដី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានប្រកាសផ្ដល់ក្របខណ្ឌរដ្ឋដល់បុគ្គលិកវិទ្យុ វីអូឌី ដែល​មាន​បំណង​ចង់​ចូល​បម្រើ​ការងារ​រដ្ឋ ក្រោយពី ក្រោយពីវិទ្យុ​នេះ​ត្រូវ​បាន​បិទ​ដោយ​កំហុស​ថ្នាក់ដឹកនាំ និង​គ្មាន​ឱកាស​បើក​ឡើង​វិញ។


BREAKING NEWS សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ក្របខណ្ឌរដ្ឋ ដល់បុគ្គលិកវិទ្យុ VOD


សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកថា ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទ និងគ្មានឱកាសបើកឡើងវិញ និងដោយគិតទៅដល់ជីវភាពបុគ្គលិក​ដែល​បាត់បង់​ការងារ​ធ្វើ​ដោយ​កំហុស​មេដឹកនាំ សម្ដេចសម្រេច​ផ្តល់ក្របខ័ណ្ឌ​រដ្ឋ​ សម្រាប់​បងប្អូន​ដែល​មាន​បំណង​ចូល​បំរើ​កិច្ចការរដ្ឋ។

សម្ដេចតេជោបានមានប្រសាសន៍ថា សូមបង​ប្អូនធ្វើ​ទំនាក់​ទំនង​ជាមួយ​ក្រសួង​មុខងារ​សាធារណៈ ដើម្បី​ដាក់​ពាក្យសុំធ្វើការ។


សម្ដេចតេ​ជោបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ​ត្រូវ​ទទួល​យក​ពាក្យ​សុំ និង​បែងចែក​ទៅ​តាម​ក្រសួងនានាស្របតាមមុខជំនាញ និងត្រូវសុំការ​សម្រេច​ចុង​ក្រោយ​ពី​សម្ដេច​តេជោ​ដោយ​ផ្ទាល់។

សម្ដេចតេជោបានបញ្ជាក់ថា សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយ​សម្ដេច​បាន​បញ្ជាក់ថា​ នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់របស់សម្ដេចនោះឡើយ។





សម្ដេច​បាន​បន្ថែមថា ជនបរទេសគ្មានសិទ្ធមកបង្គាប់បញ្ជាឲ្យកម្ពុជា ធ្វើនេះ ឬធ្វើនោះ​តាម​ការ​ចង់​បាន​របស់​ពួកគេឡើយ ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ សម្ដេចតេជោបញ្ជាក់ថា ការបិទ​ចោល​វិទ្យុ​ដែល​គ្មាន​ក្រមសីលធម៌​មួយវា​មិន​ធ្វើ​ឲ្យ​ស្លាប់​នូវ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នោះ​ឡើយ​តែ​ផ្ទុយ​ទៅវិញ វានឹងជួយដល់ការអនុវត្តច្បាប់ និងពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌​មាន​នៅ​កម្ពុជា​ថែមទៀតផង៕

Post Bottom Ad


Home Pages