រដ្ឋសភា​អនុម័ត​គាំទ្រ​ទាំងស្រុង​លើ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី ដែលមាន​លោក ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​ - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


រដ្ឋសភា​អនុម័ត​គាំទ្រ​ទាំងស្រុង​លើ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី ដែលមាន​លោក ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​

 


​ភ្នំពេញៈ នៅក្នុង​សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៧ ដែល​បន្ត​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​ ២២ ខែសីហា ឆ្នាំ​ ២០២៣​ នេះ រដ្ឋសភាជាតិ បាន​បោះឆ្នោត​អនុម័ត​ទាំងស្រុង​លើ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី ដែលមាន​លោក ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​។ សមាសភាព​គណៈរដ្ឋមន្ត្រី​នេះ មាន​ឧបនាយករដ្ឋមន្ត្រី​ចំនួន​១០​រូប ព្រមទាំង​មាន​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​៤០​រូប​ផ្សេងទៀត ដែល​ភាគច្រើន​ជា​យុវជន​បន្តវេន ដែល​រៀបចំឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សម្រាប់​តំណែង​ឧបនាយករដ្ឋមន្ត្រី​ទាំង​១០​រូបនោះ រួមមាន លោក​ឧបនាយករដ្ឋមន្ត្រី នេត្រ សាវឿន​, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, ឧបនាយករដ្ឋមន្ត្រី វ​ង្សី វិសុទ្ធ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​, ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​, ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​, ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​, ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល​។​

​គណៈរដ្ឋមន្ត្រី​ថ្មី មាន​ទេសរដ្ឋមន្ត្រី​ចំនួន​១៨​រូប ក្នុងនោះ​រួមមាន លោក​ទេសរដ្ឋមន្ត្រី កែវ រ៉េមី លោក​ទេសរដ្ឋមន្ត្រី ឈាង យ៉ាណា​រ៉ា​
​លោក​ទេសរដ្ឋមន្ត្រី លី ធុច លោក​ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា លោក​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ លោក​ទេសរដ្ឋមន្ត្រី ព្រុំ សុខា​
លោក​ទេសរដ្ឋមន្ត្រី អៀង មូលី លោក​ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន លោក​ទេសរដ្ឋមន្ត្រី គន់ គីម លោក​ទេសរដ្ឋមន្ត្រី ហូ សិទ្ធី​
​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង លោក​ទេសរដ្ឋមន្ត្រី ថោង ខុន លោក​ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា លោក​ទេសរដ្ឋមន្ត្រី អ៊ុក ប្រាថ្នា​
​លោក​ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណា​រិ​ទ្ធ លោក​ទេសរដ្ឋមន្ត្រី ឆែម គាត​រិទ្ធី លោក​ទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា និង លោក​ទេសរដ្ឋមន្ត្រី។​

Post Bottom Ad


Home Pages