រដ្ឋមន្ត្រីក្រសួងសាធារណការ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


រដ្ឋមន្ត្រីក្រសួងសាធារណការ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា

 (ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគម ជប៉ុន-កម្ពុជា ដឹកនាំដោយលោក TAKAHASHI Fumiaki ប្រធានសមាគម និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសក្នុងការបង្កើនការវិនិយោគ លើវិស័យសហគ្រាសធុនតូច និងមធ្យម (SME) ក្នុងវិស័យភស្តុភារកម្ម និងវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។



ជំនួបនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពី លោកស្រីរដ្ឋលេខាធិការប្រចាំការ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

គួររម្លឹកដែរថា ជប៉ុន គឺជាដៃគូអភិវឌ្ឍន៍មួយដែលតែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងអភិវឌ្ឍនានាជាច្រើននៅក្នុងប្រទេស ទាំងផ្នែកទន់ និងផ្នែករឹង ទាំងជំនួយមានសំណង និងឥតសំណង ក៏ដូចជាការវិនិយោគពីផ្នែកឯកជន៕



Post Bottom Ad


Home Pages