នាវាទេសចរណ៍ខ្នាតធំ ផ្ទុកភ្ញៀវបរទេសជាង២៦០០នាក់ មកពីប៉ែកអឺរ៉ុប ចូលទស្សនកិច្ចនៅខេត្តព្រះសីហនុ - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


នាវាទេសចរណ៍ខ្នាតធំ ផ្ទុកភ្ញៀវបរទេសជាង២៦០០នាក់ មកពីប៉ែកអឺរ៉ុប ចូលទស្សនកិច្ចនៅខេត្តព្រះសីហនុ

 នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ផ្ទុកភ្ញៀវបរទេស ២៦៤១នាក់ មកពីប៉ែកអឺរ៉ុប បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាវានេះផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងមាននាវិកចំនួន ៧៧៦នាក់ មបានកលេងកម្សាន្តប្រទេសកម្ពុជា រយៈពេល១ថ្ងៃ។



របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។

នាវានេះ មានសញ្ជាតិ Netherlands មាននាវិកចម្រុះជាតិសាសន៍ ៣៥សញ្ជាតិ សរុបចំនួន៧៧៦នាក់ (ស្រី ១៣៦នាក់) ហើយផ្ទុកភ្ញៀវទេសចរសុទ្ធចំនួន ១៨៦៥នាក់ (ស្រី៩៨៧នាក់) មាន៤៣សញ្ជាតិ។

សូមជម្រាបថា នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងនេះ បានចេញពីប្រទេសវៀតណាម មកចូលចតនៅខេត្តព្រះសីហនុ និងបន្តដំណើរទៅកាន់ប្រទេសថៃ៕






Post Bottom Ad


Home Pages