ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា បានព្រះរាជបន្ទូលថា សម្ដេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកដ៏អស្ចារ្យធ្វើឱ្យពុទ្ធសាសនា វត្តអារាមរស់ឡើងវិញ នាំឱ្យមានសន្តិភាព ស្ថេរភាពសង្គម ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងព្រះរាជពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ឡើងវិញវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ និងមហាកុដិ សម្តេចព្រះសង្ឃរាជ ជួន ណាត ស្ថិតនៅក្នុងបរិវេណវត្តឧណ្ណាលោម នៅថ្ងៃទី១៧ កុម្ភៈ ២០២៥ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះបន្ទូលថា « ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរជាទីបំផុត ចំពោះអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្ដមក្រុមប្រឹក្សា ព្រះមហាក្សត្រ ដែលជាស្ថាបនិកដ៏អស្ចារ្យ បុិនប្រសព និងឈ្លាសវៃ ក្នុងការធ្វើឱ្យព្រះពុទ្ធសាសនា និងវត្តអារាមខ្មែរ មានព្រលឹងរស់ឡើងវិញ ដល់សព្វថ្ងៃដែលនាំឱ្យ ដែលនាំឱ្យមានស្ថេរភាពសង្គម សន្តិភាព ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ»៕