Oleksandr Usyk ស្ទើរតែរកដៃគូប្រកួតលែងបាន ដោយសារតែកីឡាករលំដាប់កំពូល នៅទម្ងន់ធ្ងន់ Heavyweight កំពុងធ្លាក់កូដដោយ Usyk ធ្លាប់បានយកឈ្នះស្ទើរអស់ទៅហើយ។
ក្រោយការពារខ្សែក្រវាត់ជាមួយ Dubois មានសំនួរសួរថា តើ Usyk ចង់ជួបជាមួយកីឡាកររូបណា? Usyk មិនមានចម្លើយណាមួយច្បាស់លាស់នោះទេ ដូចនេះតើ Usyk គួរប្រកួតជាមួយ៖
- Tyson Fury ជាលើកទី៣?
- Anthony Joshua ជាលើកទី៣?
- Derek Chisora ជាលើកទី២?
- ចម្លើយសមស្រប មានតែកីឡាករ Joseph Parker ប៉ុណ្ណោះ ដែលសមនឹងប្រកួតជាមួយ Usyk បន្ទាប់។ Parker ទោះបីជាធ្លាប់ចាញ់ Anthony Joshua និង Dillian Whyte ដោយពិន្ទុ ប៉ុន្តែការប្រកួតស្វិតស្វាញគ្នា មិនចាញ់ដាច់ឡើយ។ ទោះបីចាញ់ Joe Joyce ដោយសន្លប់ ប៉ុន្តែបានត្រលប់មកវិញ យកឈ្នះកីឡាករខ្លាំងៗផ្សេងទៀត ៦ ប្រកួតជាប់ៗគ្នា និងកំពុងគ្រងខ្សែក្រវាត់ WBO interim heavyweight ទៀតផង។







