សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា និងទារក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា និងទារក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១

 


ក្នុងសារលិខិត សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសូមអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្ដល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្ដគោលនយោបាយ គាំពារសង្គមរបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅសម្រេចបានគោលដៅរបស់រាជរដ្ឋាភិបាល តាមការកំណត់ និងសូមអំពាវនាវដល់គ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្ដរជាតិ សូមជួយនិងបន្ដជួយវិនិយោគគាំទ្រ ដល់ការងារសុខភាពមាតា កុមារ និងទារក នៅកម្ពុជា។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សង្ឃឹម និងជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងបង្កើនលទ្ធភាពថ្មីៗបន្ថែមទៀត ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នូវសា្ថនភាពសុខភាពមាតា ទារក និងកុមារនៅកម្ពុជា។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល មន្ដ្រីជំនាញ ស្ថាប័នពាក់ព័ន្ធ ម្ចាស់ជំនួយ អង្គការជាតិ និងអន្ដរជាតិ កាកបាទក្រហមកម្ពុជា អង្គការសង្គមស៊ីវិល សប្បុរសជន អាជ្ញាធរដែនដី និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបាននិងបន្ដជួយគាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារ។

សូមជម្រាបថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានរៀបចំការប្រារព្ធ ទិវាសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២១នេះ នៅសណ្ឋាគារសាន់វេ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ផងដែរ៕

សូមអានលម្អិតខ្លឹមសារនៃសារលិខិត សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានដូចខាងក្រោមនេះ៖


Post Bottom Ad


Home Pages