កម្លាំងប្រដាប់អាវុធពង្រឹងល្បាតតាមបន្ទាត់ព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ និងរត់គេចពីការធ្វើចត្តាឡីស័ក - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


កម្លាំងប្រដាប់អាវុធពង្រឹងល្បាតតាមបន្ទាត់ព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ និងរត់គេចពីការធ្វើចត្តាឡីស័ក

 

ការចុះល្បាតនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ រួមដំណើរដោយលោកអភិបាលរងខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១, អភិបាលក្រុងប៉ោយប៉ែត។ ក្នុងនោះ ក៏បានចុះត្រួតកងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងឈរជើងសហការជាមួយកម្លាំងចម្រុះនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានដាក់បទបញ្ជាដាច់ខាតដល់កងកម្លាំង ទាំងអស់ត្រូវអនុវត្តបទបញ្ជាថ្នាក់លើ ម៉ឺងម៉ាត់បំផុត ដើម្បីធានាបានគ្មានការលួចឆ្លងដែនចូលដោយមិនបានធើ្វចត្តាឡីស័ក។

លោកសង្កត់ធ្ងន់ថា គ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់រឹតបន្តឹង និងល្បាតត្រួតពិនិត្យ ២៤ម៉ោង លើ២៤ម៉ោង មិនឲ្យមានប្រជាពលរដ្ឋឆ្លងដែនគេសវេសមិនធ្វើចត្តាឡីស័កដាច់ខាតនៅតាមគោលដៅដែលទទួលខុសត្រូវ។ ពិសេសរកឲ្យឃើញនូវមេខ្យល់លួចនាំប្រជាពលរដ្ឋខ្មែរចូលតាមគ្រប់រូបភាព ដើម្បីមានវិធានការតាមផ្លូវច្បាប់៕

Post Bottom Ad


Home Pages