អេហ្ស៊ីប រកឃើញរោងចក្រស្រាបៀរបុរាណចាស់ជាងគេបំផុត លើពិភពលោក - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


អេហ្ស៊ីប រកឃើញរោងចក្រស្រាបៀរបុរាណចាស់ជាងគេបំផុត លើពិភពលោក

 (គែរ)៖ ក្រុមបុរាណវិទូអេហ្ស៊ីប និងអាមេរិក បានរកឃើញរោងចក្របុរាណមួយ ដែលពួកគេជឿជាក់ថា ជារោងចក្រផលិតស្រាបៀរចាស់ជាងគេបំផុត នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

លោក មូស្ដាហ្វា វ៉ាហ្ស៊ីរី (Mostafa Waziri) ជាអគ្គលេខាធិការនៃក្រុមប្រឹក្សាកំពូលផ្នែកវត្ថុបុរាណ នៃប្រទេសអេហ្ស៊ីប បានឱ្យដឹងថា រោងចក្រខាងលើ ត្រូវបានរកឃើញនៅឯ ទីបញ្ចុះសពបុរាណមួយកន្លែង ក្នុងទីក្រុង Abydos ដែលស្ថិតនៅចំងាយប្រហែល៤៥០គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុងគែរ។ លោក បន្ថែមថាទៀតថា រោងចក្របុរាណនេះ គឺជារោងចក្រផលិតស្រាបៀរចាស់ជាងគេបំផុត នៅលើពិភពលោក ដោយវាមានអាយុកាលប្រហែលលើស ៥,០០០ឆ្នាំមុន។

គួរបញ្ជាក់ថា បើតាមលោក មូស្ដាហ្វា វ៉ាហ្ស៊ីរី រោងចក្របុរាណខាងលើ មានអាយុកាលនៅសម័យស្ដេចអេហ្ស៊ីប Narmer ដែលគេស្គាល់ជាទូទៅថាជាអ្នកបង្រួបបង្រួមប្រទេស អេហ្ស៊ីបសម័យបុរាណ ដោយចាប់ផ្ដើមរជ្ជកាលដំបូងនៅឆ្នាំ ៣១៥០មុនគ.ស ដល់ឆ្នាំ២៥១៣ មុនគ.ស៕

Post Bottom Ad


Home Pages