(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន៣៩នាក់ និងមានអ្នកជាសះស្បើយ ៤នាក់។
គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមានថ្មី និងជាសះស្បើយខាងលើ សុទ្ធតែជាអ្នកជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។

តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ១២៦៤ករណី ក្នុងនោះអ្នកជំងឺ៦២៣នាក់ បានជាសះស្បើយ។
ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ៧៥១នាក់ ក្នុងនោះមានអ្នកជាសះស្បើយ១៣៥នាក់ផងដែរ៕



