រដ្ឋបាលរាជធាននីភ្នំពេញ បន្ដចាក់អ៊ុតកៅស៊ូផ្លូវជាតិលេខ៥ឫស្សីកែវ ទោះបីស្ថិតក្នុងដំណាក់កាល រីករាលដាលជំងឺកូវីដ-១៩ក្ដី - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


រដ្ឋបាលរាជធាននីភ្នំពេញ បន្ដចាក់អ៊ុតកៅស៊ូផ្លូវជាតិលេខ៥ឫស្សីកែវ ទោះបីស្ថិតក្នុងដំណាក់កាល រីករាលដាលជំងឺកូវីដ-១៩ក្ដី



 ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ កំណាត់ផ្លូវជាតិលេខ៥ ឫស្សីកែវ បានឈានដល់ ការងារចាក់អ៊ុតកៅស៊ូ២ស្រទាប់កម្រាស់ ៩សង់ទីម៉ែត្រ ចាប់ពីផ្លូវភ្លោះ មុខរោងចក្រ SKD ដល់ មុខមណ្ឌលបែងចែកផលនេសាទ ត្រង់គីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌប្ញស្សីកែវ គ្រោងបញ្ចប់នៅ ចុងខែមីនា ឆ្នាំ២០២១នេះ ។           

បើតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ឱ្យដឹងនៅថ្ងៃ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១នេះថា គម្រោងជួសជុលកំណាត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការជួសជុលឡើងវិញ ជាមួយនឹងការពង្រីកទទឹងផ្លូវជាតិនេះផងដែរ ដែលគិតមកដល់ពេលនេះឈានដល់ការងារអ៊ុតកៅស៊ូហើយ ក្រោយពីបានធ្វើគ្រឹះ និងជួសជុលសំបុកមាន់ រួចរាល់ហើយ ការងារនេះគ្រោងនឹងបញ្ចប់ ១០០ភាគរយ នៅថ្ងៃទី២៥ ខែមីនាខាងមុខនេះ ។     

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើទោះបីស្ថិតក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្តី តែរដ្ឋបាលរាជធានីភ្នំពេញដៃម្ខាង នៅតែធ្វើការអភិវឌ្ឍ ហើយដៃម្ខាងទៀតប្រឹងប្រែងទាំងយប់ទាំងថ្ងៃក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ជាក់ស្ដែងសម្រាប់ពេលនេះ ស្របពេលដែលរាជធានីភ្នំពេញកំពុង ប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ តែក្រុមការងារនៅតែធ្វើការជួសជុល និងពង្រីក ទទឹងផ្លូវជាតិលេខ៥ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក ដោយចាប់ផ្តើមពីរោងចក្រ SKD ដល់មុខមណ្ឌលបែងចែកផលនេសាទ គីឡូម៉ែត្រលេខ ៩ ។   

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ចំពោះការងារដែលត្រូវអនុវត្តន៍នោះ រួមមាន៖ ក្រុមការងារជួសជុលគ្រឹះ និងអ៊ុតកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ ប្រវែង ២.៧៦៥ម៉ែត្រ ទទឹង ចន្លោះពី ១០ម៉ែត្រទៅ ១៣ម៉ែត្រ ។ ការងារពង្រីកចិញ្ចើម ២ម៉ែត្រកន្លះ សងខាង និងអ៊ុតកៅ ស៊ូកម្រាស់ ៩សង់ទីម៉ែត្រ ប្រវែង១.០៨៥ម៉ែត្រ ទទឹង៥ម៉ែត្រ ដោយចាប់ផ្ដើមអ៊ុតកៅស៊ូកាលពី ថ្ងៃទី១០ ខែមីនា ហើយគ្រោងបញ្ចប់នៅថ្ងៃទី២៥ ខែមីនា ខាងមុខនេះ ។

បើតាមមន្ត្រីសាលាខណ្ឌឫស្សីកែវឱ្យដឹងដែរថា ទីតាំងដែលកំពុងជួសជុលនេះ តែង ទទួលរងការដក់ទឹកភ្លៀងជាប្រចាំ ទើបកាលពីពេលថ្មីៗនេះអាជ្ញាធរខណ្ឌបានបើកមុខទឹក មួយកន្លែង ដើម្បីនាំទឹកភ្លៀងដែលដក់លើផ្លូវនេះហូរទៅទន្លេតាមប្រព័ន្ធលូ មុខកាត់ ១ម៉ែត្រ កន្លះ ប្រវែង ២៥០ម៉ែត្រ ។   

ក្នុងនាមប្រជាពលរដ្ឋ ក្នុងខណ្ឌឫស្សីកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ឃួ ង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានធ្វើការជួសជុលកែលម្អផ្លូវ កំណាត់ផ្លូវជាតិ ដែលរងខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ដើម្បីឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរ ។       

ចំពោះការងារជួសជុលកែលម្អផ្លូវនេះ នឹងបន្តធ្វើនៅគ្រប់ទីតាំង ឬ ផ្លូវដែលមានការខូចខាតក្រោយជំនន់ទឹកភ្លៀង ដែលរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការជួសជុល កែលម្អ សរុប ២៩ខ្សែ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ៕

Post Bottom Ad


Home Pages