ខេត្តកំពត ប្រកាសឲ្យផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់កូវីដ១៩ - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


ខេត្តកំពត ប្រកាសឲ្យផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់កូវីដ១៩



 (កំពត)៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញជូនដំណឹងដល់សាធារណជន ដែលមានរៀបពិធីរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ត្រូវផ្អាកជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ បង្ការ និងការពារជំងឺកូវីដ១៩ កំពុងរាតត្បាតចូលក្នុងសហគមន៍។

ការចេញបំរាមរបស់រដ្ឋបាលខេត្តកំពត បានធ្វើឡើងក្រោយប្រទេសកម្ពុជា បានផ្ទុះឡើងនូវព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» កំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលគួរឱ្យព្រួយបារម្ភ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរកឃើញ ជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះសូមចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានចេញផ្សាយជាបន្តបន្ទាប់ និងក្នុងន័យបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលចូលក្នុងសហគមន៍ នៃខេត្តកពត។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត ដែលអង្គភាពព័ត៌មាន  ទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងយ៉ាងដូច្នេះថា៖ រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់សាធារណជន ដែលមានរៀបពិធីរៀបអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង និងការជួបជុំតាមបែបសាសនាននា ត្រូវផ្អាកជាបណ្ដោះអាសន្នសិន ចាប់ពីពេលជូនដំណឹងនេះតទៅ៕

Post Bottom Ad


Home Pages