កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះនាំខ្លួនបុរសម្នាក់ ដែលចង់គេចវេសមិនព្រមផ្តល់សំណាកតាមការស្នើសុំរបស់គ្រូពេទ្យ - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះនាំខ្លួនបុរសម្នាក់ ដែលចង់គេចវេសមិនព្រមផ្តល់សំណាកតាមការស្នើសុំរបស់គ្រូពេទ្យ

 


(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់ដែលមានហានិភ័យខ្ពស់ ជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ គឺឪពុកម្តាយធ្វើតេស្តវិជ្ជមាន បានព្យាយាមគេចវេស មិនព្រមឲ្យក្រុមគ្រូពេទ្យយកសំណាក បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។



ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យកម្លាំងគអន្តរាគមន៍ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀមនៅសាលារាជធានីភ្នំពេញដឹកនាំដោយលោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការដ្ឋាន និងជាប្រធានក្រុមការងារប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញសហការណ៍ ជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ និង ក្រុមគ្រូពេទ្យក្រសួងសុខាភិបាលចុះទៅដល់ទីតាំងផ្ទាល់ ស្ថិតនៅផ្ទះជាន់ទី៤ ផ្លូវព្រះមុនីវង្ស ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ នាំខ្លួនបុរសដែលចង់គេចវេសម្នាក់នោះ ទៅកាន់មណ្ឌលព្យាបាលជំងឺកូវីដ១៩ ចាក់អង្រែក្រោមបានដោយជោគជ័យ៕



Post Bottom Ad


Home Pages