ព្រះសីហនុ:ថ្ងៃអាទិត្យទី១៤មីនានេះសេចក្តីរាយការណ៍ពីខេត្តព្រះសីហនុបានឲ្យដឹងថាការដ្ឋានពង្រីកផ្លូវជាតិលេខ៤ក្រោមអនុសាសដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគូរគិតរចនាប្លង់ផ្លូវដោយស្ថាបត្យករនិងវិស្វ័ករបច្ចេកទេសផ្លូវថ្នល់ក្រសួងសាធារណការនិងដឹកជញ្ជូនទទួលស្ថាបនាដោយកងវិស្វ័កម្មតេជោហ៊ុន សែនសៀមរាបក្រោមបញ្ជាការនាយឧត្តមសេនីយ៏ខេង សុមេធហៅតាភ្នំ១០០លើសពីបង្គោលគីឡូម៉ែត្រលេខ២១៦+០០ដល់២២២+៧០០គិតត្រឹមថ្ងៃនេះការអ៊ុតកៅស៊ូបញ្ចប់នៅសល់តែ១៩ភាគរយទៀតប៉ុណ្ណោះនិងរួចរាល់តាមផែនការកំណត់ ។
ប្រភពបន្តថា ផ្លូវស្អាតធំទូលាយចូរបើកបរដោយប្រុងប្រយ័ត្នទាំងអស់គ្នាគោរពទៅតាមគន្លងដែលបានកំណត់ដើម្បីកម្ពុជាគ្មានគ្រោះថ្នាក់ចរាចរណ៏៕