និយាយពីអតីតសិល្បការិនី ៤ រូប ដែលមានភាពល្បីល្បាញសុសសាយ ទាំងទេពកោសល្យសិល្បៈ ជាពិសេសរូបសម្រស់ស្រស់សោភាក្នុងអំឡុងឆ្នាំ ២០០០ រួមមានដូចជា អតីតតារាសម្តែង ស្រីតូច ចំណាន អតីតតារាសម្តែង ពេជ្រ ច័ន្ទបូរមី អតីតតារាចម្រៀង សៀម ស្រីណុច និង តារាចម្រៀង ឡាយ លក្ខិណា គឺនៅតែស្ថិតនៅក្នុងចិត្តរបស់អ្នកគាំទ្រនៅឡើយ ដោយម្នាក់ៗតែងបានមហាជនគាស់កកាយចង់ដឹងរឿងរ៉ាវជីវិតរបស់ពួកគេនាពេលនេះ ថាម្នាក់ៗប្រែប្រួលយ៉ាងណាហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. អតីតតារាស្រី ស្រីតូច ចំណាន

អតីតសិល្បការិនី ស្រីតូច ចំណាន ដែលមានឈ្មោះពិត ម៉ៅ ចំណាន ក្រោយពីបញ្ចប់អាជីពសិល្បៈ ហើយនោះអតីតតារាស្រីរូបនេះ បានក្លាយជាជំទាវ បន្ទាប់ពីរៀបការជាមួយអ្នកឧកញ៉ា គិត ម៉េង ដែលគេស្គាល់ថាជាសេដ្ឋីស្រុកខ្មែរ និង ជាប្រធានក្រុមហ៊ុន Royal Group។ យ៉ាងណាមិញ មកដល់ពេលនេះដែរ លោកជំទាវទទួលបានចំណងអាពាហ៍ពិពាហ៍កូន ៤ នាក់។ បើនិយាយពីរូបសម្រស់របស់លោកជំទាវ ម៉ៅ ចំណាន វិញ ទោះជាមានកូន ៤ នាក់ ហើយក្តី តែលោកជំទាវនៅតែស្រស់ស្អាតនៅក្មេងដូចដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. អតីតតារាស្រី ពេជ្រ ច័ន្ទបូរមី

ងាកមកមើលអតីតតារាសម្តែងដ៏ស្រស់សោភា ពេជ្រ ច័ន្ទបរមី បច្ចុប្បន្នបានទទួលងារជាជំទាវ ក្រោយក្លាយជាភរិយារបស់ឧត្តមសេនីយ៍ កែវ វ៉ាន់ថន ជាអ្នកនាំពាក្យអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។ ជាមួយនឹងការរស់នៅលើគំនរទ្រព្យស្ដុកស្ដម្ភនោះ អតីតសិល្បការិនីរូបនេះ ក៏ទទួលបានចំណងដៃកូន ២ នាក់ផងដែរ រីឯរូបសម្រស់វិញនោះ គឺនៅតែស្រស់សោភាដូចកាលនៅជាសិល្បការិនីយ៉ាងដូច្នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. អតីតតារាចម្រៀង សៀម ស្រីណុច

អតីតតារាចម្រៀងល្បីឈ្មោះ សម្រស់ស្រស់សោភា អំឡុងឆ្នាំ ២០០០ សៀម ស្រីណុច បានបញ្ចប់អាជីពសិល្បៈកាលពីអំឡុងឆ្នាំ ២០០៦ ដោយបានចាកចេញទៅរស់នៅឯប្រទេសកាណាដាជាមួយស្វាមី។ សព្វថ្ងៃអតីតតារាចម្រៀងរូបនេះ កំពុងតែរស់នៅយ៉ាងមានសុភមង្គល និង ទទួលបានចំណងដៃកូនស្រី ១ រូប និង ប្រុស ១ រូប ឯសម្រស់វិញស្អាតខ្ញង់មិនប្រែឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. តារាចម្រៀង ឡាយ លក្ខិណា

តារាចម្រៀងសំឡេងរណ្តំ និង សម្តែង ឡាយ លក្ខិណា បើទោះជាធ្លាប់បានផ្អាកក្នុងវិថីសិល្បៈមួយរយៈក៏ពិតមែន ប៉ុន្តែបច្ចុប្បន្នតារាចម្រៀងឆ្នើមអំឡុងឆ្នាំ ២០០០ រូបនេះ ក៏នៅតែបន្តអាជីពជាតារាចម្រៀងដូចដើម។ បច្ចុប្បន្ន ឡាយ លក្ខិណា កំពុងតែរស់នៅទឹកដីប្រទេសកាណាដា ប្រមាណជា ៣ ឆ្នាំ មកហើយ៕