បច្ចុប្បន្នការសាក់នៅលើដងខ្លួន ហាក់ពេញនិយមខ្លាំងសម្រាប់មហាជនទូទៅ និង ជាសិល្បៈតុបតែងនៅលើរាងកាយដ៏គួរឱ្យទាក់ទាញមួយផ្នែកផងដែរ។ បើក្រឡេកមកមើលក្នុងវិស័យសិល្បៈវិញ មហាជនអ្នកគាំទ្រក៏បានសង្កេតឃើញមានសិល្បករ-ការិនី ជាច្រើន ក៏បានជ្រើសរើសការសាក់លើខ្លួន ដោយជ្រើសរើសរូបភាព សញ្ញា និង អក្សរទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ហើយរូបភាព សញ្ញា និង អក្សរទាំងនោះ ក៏ខ្លះមានអត្ថន័យសម្រាប់ពួកគេទៀតផង។
ជាក់ស្តែង ក្រឡេកទៅមើលតារាស្រីឯនោះវិញក៏សម្បូរច្រើនណាស់ដែរ ដោយម្នាក់ៗបានជ្រើសរើសរូបភាពស្អាតៗ និង សញ្ញាប្លែកៗដើម្បីសាក់នៅលើដងខ្លួនរបស់ខ្លួនយ៉ាងទាក់ទាញនៅលើដៃ លើស្មា លើខ្នង លើជើង ជាដើម។
យ៉ាងណាមិញ ក្នុងចំណោមតារាស្រីជាច្រើនរូបមានស្នាក់សាក់លើខ្លួននោះ គេក៏មានការចាប់អារម្មណ៍ទៅលើតារាស្រីល្បីឈ្មោះប៉ុន្មានរូប ដែលបានជ្រើសរើសការសាក់យ័ន្តមកចាក់នៅលើសាច់របស់ខ្លួន ដោយមានអត្ថន័យ និង ជំនឿរៀងៗខ្លួន។
១. អ្នកនាង ស្វែង សុជាតា
២. អ្នកនាង កែវ នីសា
៣. កញ្ញា ពេជ្រ ចរណៃ
៤. កញ្ញា ពេជ្រ អាវីហ្សា