មិនត្រឹមស្អាត ពូកែសម្ដែងតែ មុន្នី វិជ្ជរ៉ា មានសមត្ថភាពច្រៀងយ៉ាងពីរោះទៀត - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


មិនត្រឹមស្អាត ពូកែសម្ដែងតែ មុន្នី វិជ្ជរ៉ា មានសមត្ថភាពច្រៀងយ៉ាងពីរោះទៀត


មហាជនសុទ្ធសឹងតែបានដឹងហើយពីតារាសម្ដែងស្រី មុន្នី វិជ្ជរ៉ា ដែលកំពុងឆក់បានប្រជាប្រិយភាពខ្លាំងក្នុងសង្គមសិល្បៈ ជាមួយនឹងសា្នដៃសម្ដែងដ៏ពេញដោយទេពកោសល្យយ៉ាងប៉ិនប្រសប់ ដែលឃើញថាសព្វថ្ងៃនាងហាក់កាន់តែក្ដោបបានទីផ្សារខ្ពស់លេចមុខក្នុងភាពខ្មែរជាច្រើន និង ក្ដោបបានតំណាងតួឯកស្រីជាបន្តបន្ទាប់ផងដែរ។

ម៉្យាងវិញទៀត ក្រៅពីចាប់អារម្មណ៍ និង សរសើរជាមួយនឹងទេពកោសល្យនៃការសម្ដែង មុន្នី វិជ្ជរ៉ា ក៏តែងឆក់យកចំណាប់អារម្មណ៍មហាជនខ្លាំងជាមួយនឹងរូបសម្ផស្សទាក់ទាញមានមន្តស្នេហ៍រាងស្រឡូនតូចច្រឡឹងស្អាត សាច់សខ្ចីដូចបណ្ដូលចេក បង្ហាញលើបណ្ដាញសង្គមជាហូរហែនោះ។


ដោយឡែក ថ្មីៗនេះ តារាសម្ដែងស្រីរូបស្រស់នេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ដែលឃើញថានាងមិនត្រឹមតែមានរូបសម្រស់ស្អាត ប៉ិនប្រសប់ក្នុងវិស័យសម្ដែងនោះទេ តែ មុន្នី វិជ្ជរ៉ា ថែមទាំងមានទេពកោសល្យក្នុងវិស័យចម្រៀងអាចច្រៀងបានយ៉ាងពីរោះ ដោយបានចេញបទចម្រៀងផ្ទាល់ខ្លួនជាលើកដំបូងទៀត គឺបទ «Move On»។

បទចម្រៀងដែលជាស្នាដៃដំបូងរបស់តារាសម្ដែងស្រីរូបនេះដែរ កំពុងត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ចែករំលែក និង សរសើរចំពោះទេពកោសល្យបកស្រាយចម្រៀងរបស់នាង ដែលពីរោះមិនចាញ់តារាចម្រៀងអាជីពនោះទេ៕


Post Bottom Ad


Home Pages