ប្រជាពលរដ្ឋខ្មែរគាំទ្រការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


ប្រជាពលរដ្ឋខ្មែរគាំទ្រការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី


ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ និងបញ្ហាសង្គមក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ថា កម្ពុជាបានបោះជំហានទី ៧ មុខយ៉ាងលឿន ព្រោះកម្ពុជាមានឯករាជ្យ និងអធិបតេយ្យភាពពេញលេញ មានការគាំទ្រពីសហគមន៍អន្តរជាតិ កាន់តែច្រើនឡើងៗ ព្រមទាំងមានការរីកចម្រើនលើគ្រប់វិស័យនៅទូទាំងប្រទេស។  ដោយសារតែកម្ពុជាមានស្ថិរភាពនយោបាយពេញ និងមានការអនុវត្តច្បាប់ល្អប្រសើរ ទើបអ្នកវិនិយោគយ៉ាងច្រើនបានចូលមកដាក់ទុនរកស៊ីក្នុងប្រទេសកម្ពុជា ធ្វើឱ្យសេដ្ឋកិច្ច   កម្ពុជាកាន់តែមានភាពរឹងមាំ និងមានកំណើនប្រកបដោយនិរន្តរភាព ។


  ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងមានភាពរឹងមាំនៃទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ ជាកត្តាសំខាន់ណាស់សម្រាប់ការរីកចម្រើនរបស់ប្រទេសកម្ពុជា។ ហើយប្រជាពលរដ្ឋទូទៅកាន់តែមានភាពធូរធារជាលំដាប់តាំងពីរាជធានី ខេត្ត ក្រុង រហូតតំបន់ជនបទ ។ ក្នុងនោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងវិស័យ​កសិកម្ម បានធ្វើឱ្យប្រជាកសិករខ្មែរមានជីវភាពល្អប្រសើរមានប្រាក់ចំណូលសមរម្យ ។ 



    សម្រាប់បញ្ហាប្រទេសកម្ពុជាវិញ ក្រុមអ្នកសង្កេតការណ៍ឯករាជ្យបានវាយតម្លៃថា       សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសដើរលើផ្លូវត្រូវស្របតាមសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ ជាក់ស្តែងរាជរដ្ឋា   ភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលុបបំបាត់អំពីពុករលួយ លុបបំបាត់បទល្មើសនេសាទ លុបបំបាត់បទល្មើសបំផ្លាញព្រៃឈើ និងលុបបំបាត់បទល្មើសគ្រឿងញៀនប្រកបដោយប្រសិទ្ធភាព។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលបានអនុវត្តន៍គោលនយោបាយចាស់ សកម្មភាពថ្មីកន្លងមក តាមរយៈការបញ្ជូនក្រុមនិស្សិតខ្មែរស្ម័គ្រចិត្តរាប់ពាន់នាក់ឱ្យសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះវាស់វែងដីធ្លី ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី និងអាយុជីវិតរបស់ប្រជាកសិករ។ ចំណុចគួរឱ្យកត់សម្គាល់មួយទៀត គឺរាជរដ្ឋាភិបាលបានផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុន និងបានដកដីសម្បទានសេដ្ឋកិច្ចពីក្រុមមួយចំនួន ដែលមិនបានអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមកិច្ចសន្យាជាមួយរាជរដ្ឋាភិបាល។ 


ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំប្រទេសជាតិដើរលើផ្លូវត្រូវបែបនេះហើយ ទើបគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានូវការគាំទ្រពីប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ។ 

ដោយហេតុថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំប្រទេសយកគំរូតាមព្រះមហាវីរក្សត្រ ទើបប្រទេសកម្ពុជាមានអ្វីៗដូចសព្វថ្ងៃនេះ ។ ការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាកត្តាដ៏សំខាន់បំផុតដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់យ៉ាងធំធេងនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិថ្មីៗកន្លងមកនេះ ។


ការវាយប្រហាររបស់គណបក្សប្រឆាំងមកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា កំពុងក្លាយទៅជារឿងឥតន័យ ព្រោះប្រជារាស្ត្រខ្មែរភាគច្រើនលើសលប់បានជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលដែលមាន​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយឥតងាករេ !! ។


Post Bottom Ad


Home Pages