សុរាជាយមរាជ !!! - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


សុរាជាយមរាជ !!!

     យោងតាមតួលេខពីមន្ត្រីសមត្ថកិច្ចផ្នែកចរាចរណ៍ជើងគោក បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យមនុស្សរងរបួសធ្ងន់ធ្ងរធ្លាក់ខ្លួនពិការ និងរហូតដល់បាត់បង់អាយុជីវិត ដែលមានចំនួនដ៏ច្រើននោះ គឺភាគច្រើនបណ្តាលមកពីអ្នកបើកបរសេពសុរា ។




      បញ្ហាសុរាស្រាបៀរនេះ ពេលនេះកំពុងក្លាយទៅជាឃាតករមុខស្រស់ ដែលបាននឹងកំពុងសម្លាប់មនុស្សយ៉ាងកាចសាហាវបំផុត ធ្វើឱ្យសង្គមកម្ពុជាបច្ចុប្បន្នកំពុងពោរពេញដោយភាពភ័យខ្លាច និង រន្ធត់ ។ ការបាត់បង់អាយុជីវិតមនុស្សរាប់ពាន់ក្នុងមួយឆ្នាំៗ និងការបាត់បង់ថវិការាប់លានដុល្លារក្នុងមួយឆ្នាំៗ ដោយគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីការសេពគ្រឿងស្រវឹងនេះ រហូតមកដល់ពេលនេះគេនៅមិនឃើញមានវិធានការរឹតបណ្តឹងណាមួយ ឱ្យមានប្រសិទ្ធភាពនោះទេ ក្រៅតែប្រដាប់វាស់ស្ទង់កម្រិតជាតិអាល់កុល ពីមុខប៉ូសីលចរាចរណ៍តែប៉ុណ្ណឹង រួចធ្វើការផាកពិន័យតែបន្តិចបន្តួចជាការស្រេច ។​


     ការមើលស្រាលពិសារធាតុស្រវឹង គឺជាការប្រមាថអាយុជីវិតខ្លួនឯង និងមនុស្សផងគ្នាពោលវា គឺជាឃាតករមុខស្រស់ដែលបានសម្លាប់មនុស្សដោយឥតរើសមុខមិនថា មនុស្សធំ ឬតូច ។ ដើម្បីកាត់បន្ថយ និងឈានដល់ការលុបបំបាត់នូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការសេពគ្រឿងស្រវឹងនេះ ។ 

     វិធានការនេះ គឺជាដំបូងបង្អស់ត្រូវលុបបំបាត់ឱ្យខាងតែបាននូវការផ្សព្វផ្សាយពាណិជ្ជកម្មសុរាស្រាបៀរ តាមរយៈនៃការផ្សព្វ​ផ្សាយវិទ្យុ និងតាមបណ្តាស្ថានីយ៍ទូរទស្សន៍នានា ។ ការផ្សព្វផ្សាយពីសុរាស្រាបៀរនៅពិសេសពីតាមស្ថានីយ៍ទូរទស្សន៍នានា យ៉ាងគគ្រីកគគ្រេងអមទៅដោយភាពភូតកុហក់​ បោកប្រាស់ត្រូវរង្វាន់លុយឡាន ម៉ូតូ រាប់រយគ្រឿងផងនោះ នោះឯងហើយវាជាការពង្វក់អារម្មណ៍ទៅដល់មនុស្សគ្រប់ៗគ្នា ព្យាយាមផឹក ផឹកដើម្បីត្រូវរង្វាន់ជាម៉ូតូ ជាឡាន ។

      ភាពអាណាធិបតេយ្យនៃការផ្សព្វផ្សាយសុរាស្រាបៀរ រឹតតែអស្ចារ្យគ្មានវាចា និងថ្លែងទៀតនោះ នោះគឺគេឃើញមានក្រុមហ៊ុនស្រាបៀរមួយ គឺស្រាបៀរកម្ពុជា បានប្រើប្រាស់ការឃោសនាស្រាបៀររបស់ខ្លួនតាម​​​រយៈស្កតពាណិជ្ជកម្មមួយដោយមានមនុស្សប្រុសម្នាក់កាន់ដបស្រាបៀរកម្ពុជា ហោះហើរកាត់វិមានឯករាជ្យកាន់ព្រះបរមរាជវាំង ហើយត្រូវបាននារីៗ ដែលជាតួអង្គអប្សរា បាននាំគ្នាលុតជង្គង់សំពះទៅដល់មនុស្សហោះកាន់ដបស្រាបៀរហោះកាត់ពីលើនោះ នោះវាជារឿងមួយដ៏គួរឱ្យខ្មាស់អៀនខ្លាំងណាស់ សម្រាប់តំណាងឱ្យវប្បធម៌ និងអរិយធម៌ខ្មែររ មួយហាក់ត្រូវបានចុះញ៉មពីមុខគ្រឿងស្រវឹងបែបនេះ ។ 


     ដោយក្តីអង្វរករដោយទទួចបំផុតនោះ ប្រជាជនខ្មែរភាគច្រើនលើសលុបសូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាលុបបំបាត់ភ្លាមៗទៅនូវការផ្សព្វផ្សាយពាណិជ្ជកម្មសុរាស្រាបៀរ ព្រោះថា សម្តេច លោកបានធ្វើការលុបបំបាត់ការផ្សាយបារី បានជោគជ័យ ១០០ភាគរយទេ ហើយហេតុអីក៏លុបបំបាត់ការផ្សាយសុរាស្រាបៀរ ពុំបានដែលវាមានភាពពិសពុល ហើយអាចសាហាវប្រល័យជីវិតមនុស្សច្រើនជាងបារីរាប់រយពាន់ដងឯណោះ ។


Post Bottom Ad


Home Pages