បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្តាញសង្គម ទាក់ទងទៅនឹងក្រុមម៉ូតូផាស់អាប់ ( Passapp ) ដែលបំពាក់អំពូលភ្លើងនិងសុីផ្លេ ខុសបច្ចេកទេសហើយបើកបរយ៉ាងអាណាធិបតេយ្យនៅលើដងផ្លូវ ។
អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលព្រឹកថ្ងៃទី១៦ខែមីនាឆ្នាំ២០២៣កម្លាំងនៃអធិការដ្ឋានក្រុងតាខ្មៅឃាត់ម៉ូតូកង់បី PASSAPPកែឆ្នៃខុសលក្ខណៈបច្ចេកទេសមួយគ្រឿងម៉ាក BAJAJពណ៌លឿងពាក់ផ្លាកលេខព្រះសីហនុ1H-6593បើកបរដោយឈ្មោះ ស៊ា គឹមសេង ភេទប្រុសអាយុ២៧ឆ្នាំមានទីលំនៅ ភូមិព្រៃខ្លាឃុំក្រោលគោ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ក្នុងគោលបំណងដឹកកម្មករទៅធ្វើការនៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
កម្លាំងផ្នែកជំនាញសណ្ដាប់ធ្នាប់សាធារណៈក្រុង បានធ្វើកិច្ចសន្យាអប់រំណែនាំ កុំអោយគាត់តុបតែងភ្លើង និង សុីផ្លេខុសបច្ចេសដូចនេះទៀត ។
ជាការពិតណាស់នៅក្នុងពេលមួយរយៈចុងក្រោយមកនេះ ឃើញថាមានមហាជនជាច្រើន បាននាំគ្នារអ៊ូរថា ពួកគាត់មានការធុញទ្រាំជាខ្លាំង ទៅលើក្រុមអ្នករត់ផាស់ អែប មួយចំនួន ដោយអ្នកខ្លះ បើបរមិនគោរពច្បាប់ វ៉ាប្រជែងគ្នា ដោយមិនគិតពីសុវត្ថភាព អ្នករួមតំណើរនៅលើដងផ្លូវ ហើយមានម្ចាស់ ផាស់អែប មួយចំនួនទៀតបានបំពាក់ភ្លឺហ្វា ភ្លឺខ្លាំង ធ្វើឲ្យចាំងភ្នែក អ្នករួមដំណើរ ជាមួយ និងចាក់ធុងបាស់ខ្លាំងៗ តម្លង់គេឯង ថែមទៀងផង ។
បន្ទាប់ពីបានឃើញ កម្លាំងនៃអធិការដ្ឋានក្រុងតាខ្មៅឃាត់ម៉ូតូកង់បី PASSAPPកែឆ្នៃខុសលក្ខណៈបច្ចេកទេស បែបនេះហើយ មានប្រជាពលរដ្ឋជាច្រើន បានសម្តែងការពេញចិត្តខ្លាំងណាស់ ហើយពួកគាត់សង្ឃឹម ថា កងកម្លាំងនៅគ្រប់តំបន់ ផ្សេងៗក៏គួរឲ្យយកចិត្តទុកដាក់ ទៅលើករណីមួយនេះដូចគ្នា ។