រំភើបខ្លាំងណាស់​ពេលនេះឱកញ៉ាស្រីចាន់ថន ប្រកាសថា ក្លឹបគុនខ្មែរជើងឯកពិភពលោក ជិតលេចរូបរាង ថែមទាំងបានបង្ហាញពីរូបរាងខ្សែក្រវ៉ាត់គុនខ្មែរថែមទៀតផង - SCKH

ព័ត៌មាន​ថ្មីៗ

ADS HERE


រំភើបខ្លាំងណាស់​ពេលនេះឱកញ៉ាស្រីចាន់ថន ប្រកាសថា ក្លឹបគុនខ្មែរជើងឯកពិភពលោក ជិតលេចរូបរាង ថែមទាំងបានបង្ហាញពីរូបរាងខ្សែក្រវ៉ាត់គុនខ្មែរថែមទៀតផង

ក្រោយពីបានចូលរួមទស្សនាផ្ទាល់កម្មវិធីប្រកួតប្រដាល់គុន លោកឱកញ៉ាស្រីចាន់ថន  បានធ្វើការសង្កេតឃើញថា សន្ទុះនៃការគាំទ្រប្រដាល់គុនខ្មែរ ទាំងការមើលឡាយវីដេអូ និងការមើលផ្ទាល់ ឃើញថាពិតជាសន្ទុះនៃការគាំទ្រកីឡាករគុនខ្មែរយើងមិនធម្មតាពិតជារំភើបនិងមិននឹកស្មានថាបងប្អូនខ្មែរចាប់ផ្តើម ចូលរួមទស្សនាច្រើន យ៉ាងកុះករ ខ្មែរលើកស្ទួយគុនខ្មែរ ខ្មែរគាំទ្រគុនខ្មែរ បន្ថែមលើសពីនេះលោកឱកញ៉ាក៏បានសន្យាថានឹងធ្វើការបង្កើក្លឹបប្រដាល់ដែលមានលក្ខណះជាស្ដង់ដារអន្ដរជាតិថែមទៀតផង ។  


អ្វីៗពិតដូចជាលោកបានធ្វើការសន្យាជាមួយនឹងមហាជន ក៏ដូចជាប្រជាជនខ្មែរពិតមែន ដោយពេលនេះគម្រោងក្លឹបប្រដាល់ដែល


លោកគ្រោងនឹងបង្កើតបានធ្វើការចេញជារូបរាងបណ្ដើរបណ្ដើរៗមកហើយ ដោយនៅឡើគេហទំព័រផេករបស់លោកបានធ្វើការរៀបរាប់ទៅកាន់មហាជនដូច្នេះថា៖ 

ក្លឹបអន្តរជាតិមួយនេះមានឈ្មោះថា គុនខ្មែរជើងឯកពិភពលោក (Kun Khmer World Champion) 



ថ្ងៃនេះខ្ញុំសូមជម្រាបបងប្អូនជនរួមជាតិផងដែរថា ក្លឹបកីឡាគុនខ្មែរលំដាប់អន្តរជាតិរបស់យើងបានរត់ឯកសារតាំងពីភូមិ ឃុំ ស្រុក ខេត្ត ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា នឹង សហព័ន្ធកីឡាគុនខ្មែររួចរាល់ហើយ។ ដូច្នេះក្នុងពេលដ៏ឆាប់ខាងមុខនេះ ក្លឹបគុនខ្មែររបស់យើងនឹងលេចរូបរាងហើយ។ មូលហេតុដែលខ្ញុំសម្រេចចិត្តដាក់ឈ្មោះនេះក៏ដោយសារតែខ្ញុំចង់ឲ្យកីឡាគុនខ្មែររបស់យើងក្លាយទៅជាកីឡាកម្រិតពិភពលោក។ ដោយក្លឹបរបស់យើងនឹងនាំកីឡាករបរទេសជុំវិញពិភពលោកមកប្រកួតនៅក្នុងប្រទេសរបស់យើងក៏ដូចជានាំកីឡាកររបស់ខ្មែរយើងទៅប្រកួតនៅក្រៅប្រទេសផងដែរ។ 



លើសពីនេះទៅទៀត ខ្ញុំបានបង្កើតខ្សែរក្រវ៉ាត់កម្រិតពិភពលោកមួយទៀតដែលបានរួមបញ្ជូលនៅរចនាបថខ្មែរដ៏ល្អឯករួមមាន៖ យ័ន្តប្រាំបីទិស នាគក្បាលប្រាំពីរ ផ្ការំដួល និងចម្លាក់រូបប្រដាល់ក្បាច់គុនល្បុក្កតោខ្មែរ និងចំបាប់។ តើបងប្អូនមានយោបល់បែបណាដែរចំពោះរចនាបថខ្សែរក្រវ៉ាត់អន្តរជាតិមួយនេះ? សូមបងប្អូនធ្វើការខមិននៅខាងក្រោម Post មួយនេះ។ 














Post Bottom Ad


Home Pages