កងទ័ពរុស្ស៊ី-អ៊ុយក្រែន បន្តប្រយុទ្ធដណ្តើមទីក្រុង Pokrovsk - ស្ថាបនាជាតិខ្មែរធីវីញូ

ព័ត៌មាន​ថ្មីៗ

ADS HERE


កងទ័ពរុស្ស៊ី-អ៊ុយក្រែន បន្តប្រយុទ្ធដណ្តើមទីក្រុង Pokrovsk

 កងទ័ពរុស្ស៊ី និងអ៊ុយក្រែន កំពុងបន្តប្រយុទ្ធគ្នាយ៉ាងដ៏សាហាវនៅក្រុង Pokrovsk ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនសំខាន់សម្រាប់ផ្គត់ផ្គង់ជួរមុខរបស់កងកម្លាំងអ៊ុយក្រែន។ នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែវិច្ឆិកា។



ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទៅទស្សនកិច្ចនៅទីក្រុង Pokrovsk ដើម្បីជួបសួរសុខទុក្ខកងទ័ព។ លោកបានសរសេរនៅលើ Telegram ថា រដ្ឋាភិបាលកំពុងផ្តោតលើការពង្រឹងការពារការពារ និងផ្គត់ផ្គង់សម្ភារៈគ្រប់គ្រាន់ដល់កងទ័ពទូទាំងប្រទេស។
 
ផ្ទុយទៅវិញ ក្រសួងការពារជាតិរុស្ស៊ីអះអាងថា កងទ័ពរបស់ខ្លួនបានដណ្តើមកាន់កាប់អគារចំនួន ៣៥ កន្លែងពីកងកម្លាំងអ៊ុយក្រែន។ ក្រសួងនេះក៏បញ្ជាក់ថា កងទ័ពរុស្ស៊ីកំពុងឡោមព័ទ្ធកងកម្លាំងអ៊ុយក្រែននៅជិតទីក្រុង Kupiansk ក្នុងខេត្ត Kharkiv ស្ថិតនៅភាគខាងជើងដែលនៅឆ្ងាយប្រមាណ ១៦០ គីឡូម៉ែត្រ។
 
ទោះជាយ៉ាងណា Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍ពីភាគីទាំងពីរបានទេ។
 
ឧត្តមសេនីយ៍ទោ Andrii Kovalov មន្ត្រីអគ្គសេនាធិការកងកម្លាំងអ៊ុយក្រែន បានបដិសេធថា៖ «បច្ចុប្បន្ន មិនមានការឡោមព័ទ្ធ ឬការបិទផ្លូវចូលទីក្រុង Pokrovsk-Myrnohrad នោះទេ ហើយក៏គ្មានអង្គភាពណាមួយរបស់យើងត្រូវឡោមព័ទ្ធដែរ»។
 
ឈានចូលឆ្នាំទី៤ នៃជម្លោះ កិច្ចចរចាសន្តិភាពនៅតែជាប់គាំង។ រុស្ស៊ីអះអាងថា ខ្លួនមានប្រៀបគ្រប់ជ្រុងបន្ទាប់ពីដណ្តើមបានទីក្រុង Avdiivkaនៅដើមឆ្នាំ២០២៤ ប៉ុន្តែមិនទាន់អាចវាយយកតំបន់សំខាន់ផ្សេងទៀតបាន។ ខាងអ៊ុយក្រែនវិញ បញ្ជាក់ថា ការប្រយុទ្ធនៅតែមានភាពតានតឹង ប៉ុន្តែការបាត់បង់ទឹកដីមានកម្រិតទាបបំផុត។
 
យោងតាមគម្រោង DeepState របស់អ៊ុយក្រែន កងទ័ពរុស្ស៊ីបានរុលចូលជ្រៅក្នុងទីក្រុង Pokrovsk និងបង្កើតទីតាំងរឹងមាំនៅផ្នែកខ្លះ ដែលធ្វើឱ្យពិបាកទប់ស្កាត់ការវាយលុកខាងត្បូង។ ការដណ្តើម Pokrovsk អាចបើកផ្លូវឱ្យរុស្ស៊ីវាយបន្តទៅ Kramatorsk និង Sloviansk។ ទោះយ៉ាងណា អ្នកវិភាគយោធារុស្ស៊ីប៉ាន់ប្រមាណថា ការគ្រប់គ្រងទីក្រុងនេះទាំងស្រុងនៅតែត្រូវការពេលវែងឆ្ងាយទៀត៕

Post Bottom Ad


Home Pages